សកម្មភាពរំលឹកខួបលើកទី៨៧នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម

សកម្មភាពរំលឹកខួបលើកទី៨៧នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម - ảnh 1
សកម្មភាពរំលឹកខួបលើកទី៨៧នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម

(VOVworld)-នាយប់ថ្ងៃទី៣កុម្ភៈនៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីប្រគល់ពាន
 រង្វាន់ Bua Liem Vang ។ នេះជាលើកដំបូងដែលពានរង្វាន់សារព័ត៌មានទូទាំងប្រ
ទេសអំពីការកសាងបក្សបានរៀបចំឡើង។ វណ្ណៈកម្មចូលរួមការប្រឡងទាំង១២០០
នេះ បានឆ្លុះបញ្ជាំងទាំងស្រុងការងារកសាងបក្សនៅតំបន់នានាលើទូទាំងប្រទេស។

        ក្នុងថ្ងៃដដែល ទីក្រុង Can Tho បានរៀបចំពិធីជួបសំណេះសំណាលជាមួយ
កម្មាភិបាលនិងបក្ខជនជាង៥០០នាក់ក្នុងឱកាសរំលឹកខួបលើកទី៨៧នៃទិវាបង្កើត
 បក្សកុម្មុយនិស្តវៀតណាមផងដែរ។ តាងនាមជំនាន់វ័យក្មេង កញ្ញា Nguyen Thi
Mong Ngan និស្សិតមហាវិទ្យាល័យបច្ចេកវិទ្យានិងបច្ចេកទេស Can Tho បានចាត់
ទុកថា៖

        “នេះជាឱកាសសម្រាប់សមាជិកសម្ព័ន្ធយុវជនម្នាក់ៗ រំលឹកឡើងវិញប្រពៃណី
ដ៏ថ្លៃថ្នូរបស់ជីដូនជីតានិងយល់អំពីពលីកម្មរបស់ជំនាន់មុនដើម្បីជំនាន់ក្រោយមាន
ជីវភាពសុខដុមរមនាដូចសព្វថ្ងៃ។ តាមនោះ សមាជិកសម្ព័ន្ធយុវជនម្នាក់ៗនឹងមាន
 កម្លាំងចលករដើម្បីខិតខំរៀនសូត្រ រួមចំណែកទៅក្នុងការអភិវឌ្ឍន៍របស់ប្រទេស
ជាតិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ