សកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៦០​ នៃទិវាជ័យជំនះ Dien Bien Phu ត្រូវបានរៀបចំឡើងជាច្រើន

សកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៦០​ នៃទិវាជ័យជំនះ Dien Bien Phu ត្រូវបានរៀបចំឡើងជាច្រើន - ảnh 1
សកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៦០​ នៃទិវាជ័យជំនះ Dien Bien Phu ត្រូវបានរៀបចំឡើងជាច្រើន (Image: baodientu.chinhphu.vn)


(VOVworld) – ក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ១៩ និងទី ២០ មេសា “បណ្ដាទិវាបុណ្យ
វប្បធម៌កីឡានិងទេសចរណ៍ទីក្រុងហាណូយនៅខេត្ត Dien Bien” ត្រូវបានរៀបចំឡើង
នៅទីក្រុង Dien Bien (ភាគខាងជើងវៀតណាម)។ ក្នុងក្របខ័ណ្ឌទិវាបុណ្យនេះ ការ
ដង្ហែរក្បួនលើវិថី Vo Nguyen Giap ដោយមានការចូលរួមរបស់សិល្បករសិល្បការិនី
និងសិក្សានុសិស្សចំនួន ៣ រយនាក់។ នៅមហាស្រពក៏បានប្រព្រឹត្តទៅ ការតាំង
ពិពណ៌ររូបថត ចំនួន ១២០ ផ្ទាំង ដែលលើកសរសើរជ័យជំនះ Dien Bien Phu និង
លើកដម្កើង ចំណងមិត្តភាពរវាងទីក្រុងហាណូយនិងទីក្រុង Dien Bien ផងដែរ។
កម្មវិធីសិល្បៈប្រពៃណី “Dien Bien​ - ហាណូយ៖ ៦០ ឆ្នាំ-កំណត់ផ្លូវមួយ” បានបញ្ចប់
ដោយបណ្ដាទិវាបុណ្យវប្បធមធ៌កីឡានិងទេសចរណ៍ទីក្រុងហាណូយនៅខេត្ត
Dien Bien។ ចាប់ពីថ្ងៃទី ១៨ ដល់ទី ២៥ មេសា កម្មវិធីបញ្ចាំងភាពយន្តបំរើកម្មាភិបាល
យុទ្ធជនកំលាំងប្រដាប់អាវុធនិងប្រជាជននៅខេត្ត Dien Bien ក៏ត្រូវបានរៀបចំឡើង។
ក្នុងពេលនោះ នៅទីក្រុងហាណូយគណៈកម្មការរៀបចំកម្មវិធី សិល្បៈ “Dien Bien៖ បទចម្រៀងដ៏មហិមារ” បានប្រគល់សំបុត្រចំនួន ៥ រយដោយឥតគិតថ្លៃជូនដល់
អតីតយុទ្ធជននានាដែលបានចូលរួមយុទ្ធនាការ Dien Bien ដែលនឹងប្រព្រឹត្តទៅនៅ
កីឡាដ្ឋានជាតិ My Dinh ទីក្រុងហាណូយ នាថ្ងៃទី ២៦ មេសា ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ