សកម្មភាពរំលឹកខួបអនុស្សាវរីយ៍បុណ្យជាតិនៅរុស្ស៊ីនិងអាហ្វ្រីកខាងត្បូង

(VOV)_ថ្លែងសន្តរកថានៅក្នុងពិធីជប់លៀង នាថ្ងៃទី២៦ សីហា នៅទីក្រុង
មូស្គូ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ី លោក Pham Xuan Son បានអះអាង នូវអត្ថន័យដ៏ធំធេងនៃទិវាបុណ្យជាតិ របស់វៀតណាម ក្នុង​បុព្វហេតុតស៊ូ កសាង
និង ការពារមាតុប្រទេស ក្នុងអំឡុង៦៩ឆ្នាំកន្លងទៅ របស់ប្រជាជនវៀតណាម។ ឯកអគ្គរដ្ឋទូតក៏បានអះអាងនូវរាល់សមិទ្ធិ​​ដ៏ធំធេងដែលប្រជាជនវៀតណាម
ទទួល បាន នោះគឺដោយសារការខំ​ប្រឹងប្រែងអស់ពីចិត្តអស់ពីថ្លើមរបស់ប្រជាជន វៀតណាម ក្រោមការដឹកនាំរបស់បក្សកម្មុយនីស្តវៀតណាម ការជួយឧបត្ថម្ភពីមិត្ត
ភក្តិអន្តរជាតិ ជាពិសេសគឺការជួយឧបត្ថម្ភដ៏សំខាន់របស់ប្រជាជនសហភាពសូរ
វៀតមុននេះ និងប្រជាជនរុស្ស៊ីនាសព្វថ្ងៃ។

          ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី Igor Morgulov បាន
សង្កត់ធ្ងន់ថា៖

          “ ​ ប្រជាជនរុស្ស៊ីយើងខ្ញុំសូមជូនពរចំពោះបណ្ដាសមិទ្ធិផលដ៏ធំធេង​ដែលមិត្ត វៀតណាមទទួលបាន។ យើងមានមោទនភាពជាច្រើន ពីព្រោះយើង​ប្រកៀកស្មាជា មួយគ្នាជានិច្ច ដើម្បីឆ្លងកាត់រាល់ការលំបាក សាកល្បងទាំងឡាយ។​ប្រពៃណីមិត្ត
ភាព​ទំនុកទុកចិត្តនិងការយល់ដឹងអំពីគ្នាទៅវិញទៅមក រវាងប្រជាជននៃប្រ ទេស ទាំងពីរត្រូវបានពង្រឹងនិងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ។ សព្វថ្ងៃ ទំនាក់ទំនងរុស្ស៊ី-វៀតណាម ក្លាយទៅជាទំនាក់ទំនងដៃគូរ​យុទ្ធសាស្ត្រលើគ្រប់វិស័យ និងបាន បន្ត អភិវឌ្ឍន៍តទៅទៀត។”


សកម្មភាពរំលឹកខួបអនុស្សាវរីយ៍បុណ្យជាតិនៅរុស្ស៊ីនិងអាហ្វ្រីកខាងត្បូង - ảnh 1
សកម្មភាពរំលឹកខួបអនុស្សាវរីយ៍បុណ្យជាតិនៅអាហ្វ្រីកខាងត្បូង(TTXVN)

នាថ្ងៃនេះដែរ ស្ថានទូតវៀតណាមប្រចាំនៅ​អាហ្វ្រីកខាងត្បូង ក៏បាន​រៀបចំ ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យជាតិវៀតណាមដ៏​មហោឡារឹក
ផងដែរ៕




          នាថ្ងៃនេះដែរ ស្ថានទូតវៀតណាមប្រចាំនៅ​អាហ្វ្រីកខាងត្បូង ក៏បាន​រៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យជាតិវៀតណាមដ៏​មហោឡារឹកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ