សកម្មភាពរំលឹកទិវាគ្រូពេទ្យវៀតណាមថ្ងៃទី២៧កុម្ភៈលើទូទាំងប្រទេស

សកម្មភាពរំលឹកទិវាគ្រូពេទ្យវៀតណាមថ្ងៃទី២៧កុម្ភៈលើទូទាំងប្រទេស - ảnh 1
ទិដ្ឋភាពនៃពិធីលើកដំកើង គ្រូពេទ្យឆ្នើមវ័យក្មេងរដ្ឋធានីចំនួន៦០រូប
 និងប្រគល់ពានរង្វាន់ “Dang Thuy Tram” ឆ្នាំ ២០១៦
(រូបថតៈ Hanoimoi)


(VOVworld)-នាយប់ថ្ងៃទី២៥កុម្ភៈ នៅទីក្រុងហាណូយបានរៀបចំពិធីលើកដំកើង គ្រូពេទ្យឆ្នើមវ័យក្មេងរដ្ឋធានីចំនួន៦០រូប និងប្រគល់ពានរង្វាន់ “Dang Thuy Tram”
ឆ្នាំ ២០១៦ ក្នុងឱកាសរំលឹកខួបលើកទី៦១នៃទិវាគ្រូពេទ្យវៀតណាមថ្ងៃទី ២៧កុម្ភៈ
។ ពានរង្វាន់ “Dang Thuy Tram ” ត្រូវបានប្រគល់ជូនគ្រូពេទ្យឆ្នើមវ័យក្មេងរដ្ឋធានី សំដៅបង្កើតកម្លាំងចលករដើម្បីគ្រូពេទ្យវ័យក្មេងខំប្រឹងប្រែងក្នុង អាជីពរបស់ខ្លួន បណ្ដុះបណ្ដាលឱ្យមានសីលធម៌វិជ្ជាជីវៈដើម្បីសុខភាពសហគមន៍។ ជាគ្រូពេទ្យ
មួយក្នុងចំណោមគ្រូពេទ្យទទួលបានរង្វាន់“Dang Thuy Tram ”ចំនួន១០រូប វេជ្ជ
បណ្ឌិត Vo Truong Nhu Ngoc នាយករងមជ្ឈមណ្ឌលបច្ចេកទេសខ្ពស់មាត់ធ្មេញ
បានឲ្យដឹងថា៖

        “ក្នុងនាមជាគ្រូបង្រៀនផងនិងជាវេជ្ជបណ្ឌិតផង ពេលទទួលបានរង្វាន់នេះ
ខ្ញុំ កិតថាខ្លួនត្រូវខំប្រឹងប្រែងឲ្យបានច្រើនថែមទៀតជាមួយអាជីព។ប្រសិនបើខ្ញុំ បំពេញល្អភារកិច្ចជាគ្រូពេទ្យម្នាក់មានន័យថាខ្ញុំក៏មានការជឿជាក់និង នាំការជក់
ចិត្តរបស់ខ្លួនជូនដល់ជំនាន់ក្រោយៗផងដែរ ”។

        ព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី២៥កុម្ភៈ សហភាពពលករទីក្រុងហា ណូយបានរៀបចំពិធីជួបមុខគ្រូពេទ្យឆ្នើមរបស់រដ្ឋធានីជិត៩០នាក់។ ក៏ក្នុងថ្ងៃ​ដ
ដែល សមាគមអក្សរសាស្ត្រនិងសិល្បៈខេត្ត Thai Nguyen បានរួមសហការជាមួយ មន្ទីរពេទ្យពហុព្យាបាលមជ្ឈឹមខេត្ត Thai Nguyen បើកការតាំងពិព័រណ៌រូបថត
ដោយប្រធានបទ “ក្តីសង្ឃឹម”។

        ក៏ក្នុងឱកាសនេះដែរ មន្ទីសុខាភិបាលទីក្រុង Da Nang ក៏បានរៀបចំពិធី រំលឹកទិវាគ្រូពេទ្យវៀតណាមថ្ងៃទី២៧កុម្ភៈផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ