សកម្មភាពសាកសួរសុខទុក្ខជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅតំបន់នានា

(VOVworld) - ក្នុងឱកាសត្រៀមរៀបចំទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី (បុណ្យ តេត) មមែសប្ដស័ក២០១៥ នាព្រឹកថ្ងៃទី១១ កុម្ភៈ លោក Le Hong Anh សមាជិក អចិន្ត្រៃ
គណៈលេខា បានទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យតេតកម្មា ភិបាលចូលនិវត្ត វីរជននៃកម្លាំងប្រដាប់អាវុធចំនួន១០០នាក់នៅខ័ណ្ទ Binh Thuy ទីក្រុង Can Tho ភាគ
ខាងត្បូងវៀតណាម។លោក Le Hong Anh បានសំណូមពរ បក្សភាគ រដ្ឋអំណាច
និងប្រជាជនទីក្រុង Can Tho និងខ័ណ្ទ Binh Thuy ត្រូវ ប្រមូលផ្ដុំអនុវត្តការរក្សា
ល្បឿនកំណើនសេដ្ឋកិច្ចខ្ពស់ បន្តលាតត្រដាងអនុវត្តល្អ នូវការងារគ្រប់គ្រង
គំរោងផែនការណ៍ កសាងទីក្រុងតាមទិសអារិយធម៌និង ទំនើប។ទន្ទឹមនឹងនោះ ទីក្រុងត្រូវយកចិត្តទុកដាក់ដល់ការងារសុខុមាលភាព សង្គម សាកសួរសុខទុក្ខ
និងជូនអំណោយសំរាប់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ ធានាថាប្រជាជន
គ្រប់រូបសុទ្ធតែទទួលបុណ្យតេត១ប្រកបដោយក្ដី សប្បាយរីករាយ។
សកម្មភាពសាកសួរសុខទុក្ខជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅតំបន់នានា - ảnh 1
សមាជិកអចិន្ត្រៃគណៈលេខាលោក Le Hong Anh សាកសួរសុខទុក្ខនិង
ជូនអំណោយសំរាប់កម្មាភិបាលចូលនិវត្ត (រុបថត៖cand.vn)

នាព្រឹកថ្ងៃនេះដែរ ថ្លែងមតិនាពេលទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យតេត គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ជាតិ អនុប្រធានរដ្ឋសភាវៀតណាមលោក
 Uong Chu Luu បានស្នើរឲ្យគណៈកម្មាធិការសុវត្ថិភាពចរចារណ៍ជាតិ ក្រសួង
គមនាគមនិងដឹក ជញ្ជូន និងក្រសួង ស្ថាប័នទាក់ទិននានា ត្រូវលើកកំពស់
ប្រសិទ្ធភាពនៃការគ្រប់ គ្រងរដ្ឋ ក៏ដូចមនសិការរបស់ប្រជាជននាពេលធ្វើ
ចរាចរណ៍ សំដៅកសាងវប្បធម៌ ចរាចរណ៍។
ក្នុងឱកាសនេះដែរ ក្រុមថ្នាក់ដឹកនាំទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម​
 ដឹកនាំដោយលោក Le Thanh Hai លេខាគណៈកម្មាធិការបក្សទីក្រុង បានទៅ សាកសួរសុខទុក្ខនិងជូនពរបុណ្យតេតអង្គភាពកងទ័ពការពារព្រំដែននានានៃ
 ទីក្រុង និងជនរួមជាតិក្រីក្រ ជនជាតិភាគតិចដែលជួបការលំបាក់ក្នុងជីវភាព
 រស់នៅនៅស្រុក Can Gio ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ