សកម្មភាពសិល្បៈជាច្រើនស្វាគមន៍ IPU ១៣២

(VOVworld) - ក្នុងបំណងស្វាគមមហាសន្និបាតសហភាពអន្តរសភាពិភពលោក
លើកទី១៣២ (IPU ១៣២) នឹងបានរៀបចំឡើងនៅទីក្រុងហាណូយរបស់វៀតណាម
ចាប់ពីថ្ងៃទី២៨ មិនាដល់ទី១ មេសា កម្មវិធីវប្បធម៌សិល្បៈជាច្រើននឹង ប្រព្រឹត្តទៅ
នៅទីកន្លែងដ៏លេចធ្លោនានានៅរដ្ឋធានីដូចជា វិហាអក្សរសាស្ត្រ (Van Mieu – Quoc
Tu Giam) បរមរាជវាំង Thang Long និងភូមិវប្បធម៌ ទេសចរណ៍ បណ្ដាជនជាតិវៀត
ណាម ជាដើម។តាមព័ត៏មានពីក្រសួងវប្បធម៌ កីឡានិង ទេសចរណ៍វៀតណាមថា
នាយប់ថ្ងៃទី២៨ មិនា នៅសាលប្រជុំ Dien Hong (អគារដ្ឋសភា) នឹងប្រព្រឹត្តទៅកម្មវិធី
សិល្បៈបម្រើដល់ពិធីបើក IPU ១៣២។មុននោះ នាយប់ថ្ងៃទី២៧ មិនា នៅមណ្ឌល
កេរ្តិ៍ដំណែលវិហាអក្សរសាស្ត្រ Van Mieu – Quoc Tu Giam កម្មវិធីសិល្បៈដែលបាន
សំដែងដោយសិល្បៈករនៃរោងល្ខោន តុក្កតាវៀតណាម នឹងឧទ្ទេសនាមអំពីលក្ខ
ណៈដ៏វិសេសវិសាលនៃសិល្បៈតុក្កតា ទឹកវៀតណាម។
សកម្មភាពសិល្បៈជាច្រើនស្វាគមន៍ IPU ១៣២ - ảnh 1
កម្មវិធីតុក្កតាទឹកសិល្បៈ១

ក្រៅពីនោះ នាយប់ថ្ងៃទី២៩ មិនា នៅភូមិវប្បធម៌ទេសចរណ៍បណ្ដាជនជាតិវៀត
ណាម នឹងប្រព្រឹត្តទៅកម្មវិធីសិល្បៈ “ព័ណ៍វប្បធម៌បណ្ដាជនជាតិវៀតណាម”
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ