សកម្មភាពអំណរនិទាឃរដូវបានប្រព្រឹត្តទៅយ៉ាងផុសផុលនៅខេត្ត Dak Lak

(VOVWORLD) -នៅប៉ុន្មានថ្ងៃក្រោយបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំច សំរឹទ្ធស័ក ២០១៨ នៅខេត្ត Dak Lak បន្តប្រព្រឹត្តទៅនូវសកម្មភាពអំណរនិទាឃរដូវនិងពិធីបុណ្យនានាយ៉ាង ផុសផុល។
សកម្មភាពអំណរនិទាឃរដូវបានប្រព្រឹត្តទៅយ៉ាងផុសផុលនៅខេត្ត Dak Lak  - ảnh 1

សកម្មភាពអំណរនិទាឃរដូវបានប្រព្រឹត្តទៅយ៉ាងផុសផុលនៅខេត្ត Dak Lak 

នាថ្ងៃទី២២ខែកុម្ភៈ នៅឃុំ Hoa Son នៅស្រុក Krong Bong ខេត្ត Dak Lak ក៏បាន ប្រព្រឹត្តទៅពិធីបុណ្យចូលរដូវប្រាំងជាមួយនឹងល្បែងកម្សាន្តប្រជាប្រិយប្រពៃណីរបស់ ជនជាតិ Muong។ លោក Dang Gia Duan នា យករង មន្ទីវប្បធម៌ កីឡានិងទេសចរណ៍ ខេត្ត Dak Lak បានឲ្យដឹងថា៖

        “ពិធីបុណ្យទាំងនេះ បាននិងកំពុងទាក់ទាញមហាជនជួយជ្រោម ជ្រែងយ៉ាងច្រើន កុះករ បង្កើតបរិយាកាសសប្បាយរីករាយ។ ជាទូទៅ ពិធីបុណ្យនានាបានអនុវត្តតាម គោលការណ៍របស់បក្សនិងរដ្ឋ អំពីកិច្ចការគ្រប់គ្រងនិងរៀបចំពិធីបុណ្យដោយសន្សំសំចៃ។ តាមរយៈពិធីបុណ្យនេះ សហគមន៍ជនជាតិទាំង៤៧ក្នុងខេត្តនឹងមានឱកាស ឧទ្ទេសនាមលក្ខណៈវិសេសវិសាលរបស់ជនជាតិខ្លួន។ ជាពិសេសតាមរយៈការជួបប្រាស្រ័យវប្បធម៌សហគមន៍នឹងបង្កើនផែនមហាសាមគ្គីជនជាតិ ទាំងមូលផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ