សកម្មភាពអំណរបុណ្យណូអែលនៅតាមខេត្ត ក្រុងនានា

(VOVWORLD) -  លោកស្រី Truong Thi Mai បានជូនពរបុណ្យណូអែល ឆ្នាំ ២០២០ ប្រកបដោយសុខភាពល្អសុខសាន្តត្រាណដល់អ្នកមុខអ្នកការ អ្នកកាន់សាសនាកាតូលិក។
សកម្មភាពអំណរបុណ្យណូអែលនៅតាមខេត្ត ក្រុងនានា - ảnh 1លោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹមបានអញ្ជើញទៅសាកសួសុខទុក្ខ និងជូនពរមណ្ឌលអេវែកនៅព្រះសហគមន៍កាតូលិកទីក្រុងហូជីមិញ (រូបថត៖ TTXVN)

ក្នុងឱកាសបុណ្យណូអែល ឆ្នាំ២០២០ និងឆ្នាំថ្មី ២០២១ នោះ នាព្រឹកថ្ងៃទី ២៣ ខែធ្នូ លោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការចលនាមហា ជនមជ្ឈឹម បានអញ្ជើញទៅសាកសួសុខទុក្ខ និងជូនពរមណ្ឌលអេវែកនៅព្រះសហគមន៍កាតូលិកទីក្រុងហូជី មិញ។ អញ្ជើញថ្លែងនៅទីនេះ លោកស្រី Truong Thi Mai បានជូនពរបុណ្យណូអែល ឆ្នាំ ២០២០ ប្រកប ដោយសុខភាពល្អសុខសាន្តត្រាណដល់បុព្វជិក សាសនិកជន ដែលបានចូលរួមចំណែកទៅក្នុងសមិទ្ធិលរួមរបស់ប្រទេសជាតិក្នុងប៉ុន្មានឆ្នាំកន្លងទៅ។

នាព្រឹកថ្ងៃដដែល ថ្នាក់ដឹកនាំទីក្រុង Can Tho រួមជាមួយតំណាងស្ថាប័ន មន្ទីរ ក្រុងនិងខ័ណ្ឌ Ninh Kieu បានអញ្ជើញទៅសាកសួសុខទុក្ខ និងអំណររដូវណូអែលប្រកបដោយពរជ័យជាច្រើនពីព្រះនៅព្រះសហគមន៍ក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ