សកម្មភាពអំណរសាទរទិវាបុណ្យជាតិថ្ងៃទី២កញ្ញាលើទូទាំងប្រទេស

(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៧១នៃទិវាបដិវត្តន៍ខែសីហានិងបុណ្យជាតិ
ថ្ងៃទី២ កញ្ញា ខេត្ត Bac Lieu  បានរៀបចំពិធីគោរពនិងអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធលោក
ប្រធានហូជី មិញនៅទីស្ការៈបូជាលោកប្រធានហូជីមិញក្នុងឃុំ Chau Thoi ស្រុក
Vinh Loi។ ក្នុងឱកាស នេះដែរ តំបន់នានាក្នុងខេត្តក៏បានបើកការដ្ឋានសាងសងនិង
បើកឲ្យដំណើការគម្រោងការ ជាច្រើនសំដៅអំណរសាទរទិវាបុណ្យជាតិ។

សកម្មភាពអំណរសាទរទិវាបុណ្យជាតិថ្ងៃទី២កញ្ញាលើទូទាំងប្រទេស - ảnh 1
សកម្មភាពអំណរសាទរទិវាបុណ្យជាតិនៅខេត្ត Bac Lieu


        ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១០កញ្ញា សមាគមអក្សរសាស្ត្រសិល្បៈខេត្ត Quang Ngai
បាន បើកការតាំងពិព័រណ៍រូបថត ស្តីពី “ Quang Ngai បច្ចុប្បន្ន” ដោយបានតាំងបង្ហាញ
វណ្ណកម្ម រូបថតចំនួន១១៥សន្លឹកស្តីពីគ្រប់ជ្រុងជ្រោយនៃជីវភាពរស់នៅលើទូទាំងខេត្ត។

        បានក្លាយទៅជាទម្លាប់ នាថ្ងៃទី២កញ្ញាជារៀងរាល់ឆ្នាំ ជនរួមជាតិនៃបណ្តាជន
ជាតិ នៅស្រុក Moc Chau និងស្រុកជុំវិញនៃខេត្ត Son La បាននាំគ្នាហូមកខ្ពង់រាប Moc
Chau ចូលរួមបុណ្យឯករាជ្យជាតិ។​ ទិវាវប្បធម៌នៃបណ្តាជនជាតិស្រុក Moc Chau ឆ្នាំ
២០១៦ រួម មានសកម្មភាពជាច្រើន ដូចជា កម្មវិធីសិល្បៈនាយប់ថ្ងៃទី១កញ្ញា សកម្ម
ភាពវប្បធម៌ សហគមន៍តាមដងវិថី បង្ហាញផលិតផលកសិកម្មនិងរូបងតស្អាតស្តីពី
Moc Chau ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ