សកម្មភាពអំណរសាទរបក្សអំណរសាទរនិទាឃៈរដូវឆ្នាំ២០១៤នៅតំបន់នានា
(VOVworld)-នាព្រឹកថ្ងៃទី២៧មករា គណៈកម្មាធិការបក្សទីក្រុង Can Tho បានរំលឹកខួបលើកទី៨៤នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី៣កុម្ភៈ១៩៣០-ទី៣កុម្ភៈ២០១៤)។នៅទីនេះ លេខាកណៈកម្មាធិការបក្សទីក្រុង Can Tho លោក Tran Thanh Man បានលើកត្រដែតពីអត្ថន័យរបស់ទិវា បង្កើតបក្ស រួមទាំងរាល់សមិទ្ធិរបស់បដិវត្តន៍វៀតណាម ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាមដែលលោកប្រធានហូជីមិញជាអ្នក ចាប់បដិសន្ធិ។ លោក Tran Thanh Man ក៏បានជូនដំណឹងអំពីគោលដៅរបស់ទីក្រុង Can Tho ក្នុងឆ្នាំ២០១៤។
ក៏ក្នុងថ្ងៃដ៏ដែល នៅជំនួបជួបប្រស្រ័យអំណរសារទរបក្ស អំណរសារទរ និទាឃៈរដូវ លេខារង់អចិន្ត្រៃយ៍គណៈកម្មាធិការខេត្ត Tien Giang លោក Nguyen Van Danh ឲ្យដឹងថា ក្នុងឆ្នាំ២០១៤ ខេត្ត Tien Giang ប្រមូលផ្តុំអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិកាបក្សខេត្ត និង គោលដៅជាតិស្តីអំពីកសាងជនបទថ្មី។ ទន្ទឹមនឹងនោះ ខេត្តបានជម្រុញការ ផ្ទេប្តូររចនាសម្ព័ន្ធដំណាំដាំដុះនិងសត្វចិញ្ចឹមតាមទិសបង្កើនតម្លៃផ្សារ ផ្សារភ្ជាប់រវាងផលិតកម្មជាមួយការចំណាយកសិផលជាដើម។
នាថ្ងៃទី២៧មករា គណៈកម្មាធិការបក្សខេត្ត Hau Giang បានរៀបចំពិធី ជួបប្រាស្រ័យអំណរបក្ស អំណរនិទាឃៈរដូវ។ ថ្លែងមតិនៅទីនេះ លេខាគណៈ កម្មាធិកាបក្សខេត្ត Hau Giang លោក Huynh Minh Chac អះអាងថា នាពេល ខាងមុខ គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់របស់ខេត្ត នឹងបន្តការសុក្រិត គណៈកម្មាធិការបក្សឲ្យកាន់តែរឹងមាំលើវិស័យទាំងបីគឺ នយោបាយ សតិអារម្មណ៍ និងការរៀបចំ៕