សកម្មភាពអបអរសាទរខួបលើកទី ៧៩ នៃបដិវត្តន៍ខែសីហានិងបុណ្យជាតិថ្ងៃទី ២ ខែកញ្ញានៅប្រទេសថៃ និងម៉ាឡេស៊ី

(VOVWORLD) - ក្នុងពិធីនេះ ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅប្រទេសថៃ លោក Pham Viet Hung បានអះអាងពីការដឹងគុណ  ចំពោះសេចក្តីស្រឡាញ់ ការគាំទ្រ និងជំនួយដ៏មានតម្លៃពីដៃគូ មិត្តភ័ក្តិនិងអង្គការអន្តរជាតិនានាសម្រាប់វៀត ណាមក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ដើម្បីឲ្យវៀតណាមសម្រេចបានសមិទ្ធផល ដូចបច្ចុប្បន្ន។ 
សកម្មភាពអបអរសាទរខួបលើកទី ៧៩ នៃបដិវត្តន៍ខែសីហានិងបុណ្យជាតិថ្ងៃទី ២ ខែកញ្ញានៅប្រទេសថៃ និងម៉ាឡេស៊ី - ảnh 1៖ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសថៃ លោក Pham Viet Hung ថ្លែងមតិក្នុងពិធី (រូបថត៖ Ngoc Diep/VOV-Bangkok)

កាលពីយប់ថ្ងៃទី ២៩ សីហា នៅទីក្រុងបាងកក ស្ថានទូតវៀតណាមប្រចាំនៅប្រទេសថៃបានរៀបចំយ៉ាងឱឡារិកពិធីខួបលើកទី ៧៩ នៃទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា  ដោយមានការចូលរួមពីប្រធានព្រឹទ្ធសភាថៃ Mongkol Surasatja, អភិបាលក្រុងបាងកក Chadchart Sittipunt, ឯកអគ្គរដ្ឋទូត តំណាងការទូតនៅទីក្រុងបាងកក តំណាងធុរកិច្ច និង សហគមន៍វៀតណាមនៅប្រទេសថៃ។ ក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសថៃ លោក Pham Viet Hung បានអះអាងពីការដឹងគុណ ចំពោះសេចក្តីស្រឡាញ់ ការគាំទ្រ និងជំនួយដ៏មានតម្លៃពីដៃគូ មិត្តភ័ក្តិនិងអង្គការអន្តរជាតិនានាសម្រាប់វៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លង មក ដើម្បីឲ្យវៀតណាមសម្រេចបានសមិទ្ធផលដូចបច្ចុប្បន្ន។

សកម្មភាពអបអរសាទរខួបលើកទី ៧៩ នៃបដិវត្តន៍ខែសីហានិងបុណ្យជាតិថ្ងៃទី ២ ខែកញ្ញានៅប្រទេសថៃ និងម៉ាឡេស៊ី - ảnh 2ឯកអគ្គរដ្ឋទូត Pham Viet Hung បានថតរូបជាមួយថ្នាក់ដឹកនាំសមាគមវៀតណាម-ថៃ និងអាណិកជនវៀតណាមនៅបរទេស (រូបថត៖ Ngoc Diep/VOV-Bangkok)

លោក ឯកអគ្គរដ្ឋទូត Pham Viet Hung បានអះអាងនូវការប្តេជ្ញាចិត្តក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយសហការី ដៃគូ និងមិត្តភ័ក្តិរបស់ប្រទេសថៃ ដើម្បីការពារសមិទ្ធិផលរួមរបស់ភាគីទាំងពីរ ទន្ទឹមនឹងនោះ ពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព ការជឿទុកចិត្តគ្នា និងការយោគយល់គ្នា ពង្រឹងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក លើកកម្ពស់វិបុលភាព និងសុភមង្គលរបស់ប្រជាជននៃប្រទេសទាំងពីរ។

សកម្មភាពអបអរសាទរខួបលើកទី ៧៩ នៃបដិវត្តន៍ខែសីហានិងបុណ្យជាតិថ្ងៃទី ២ ខែកញ្ញានៅប្រទេសថៃ និងម៉ាឡេស៊ី - ảnh 3ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅម៉ាឡេស៊ី Thepthavone (ទី៥ ឆ្វេង) ជូនផ្កាដល់កម្មាភិបាលនិងបុគ្គលិកនៃស្ថានទូតវៀតណាម (រូបថត៖ Thanh Trung/TTXVN)

នាថ្ងៃដដែល នៅប្រទេសម៉ាឡេស៊ី ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅម៉ាឡេស៊ី លោក Thepthavone និងមន្ត្រីស្ថានទូតឡាវបានអញ្ជើញមកស្ថានទូត វៀតណាមប្រចាំនៅទីក្រុង Kuala Lumpur ដើម្បីអបអរសាទរខួបលើកទី ៧៩ នៃទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា។ អញ្ជើញថ្លែងអំណរគុណចំពោះភាគីឡាវ  ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី លោក Dinh Ngoc Linh បានសម្តែងក្តីសង្ឃឹមថា ស្ថានទូតទាំងពីរនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធថែមទៀត ក្នុងក្របខ័ណ្ឌសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការកសាងសហគមន៍អាស៊ាននៃសាមគ្គីភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ