សកលវិទ្យាល័យជាតិទីក្រុងហូជីមិញជាមណ្ឌលប្រមូលផ្តុំអ្នកប្រាជ្ញនិងបញ្ញា
|
សកលវិទ្យាល័យជាតិទីក្រុងហូជីមិញជាមណ្ឌលប្រមូលផ្តុំអ្នកប្រាជ្ញនិងបញ្ញា |
(VOV)_ក្នុងជំនួបសំណេះសំណាល នាថ្ងៃទី៣តុលា ដោយប្រធានបទ៖បដិវត្តន៍ឧស្សាហកម្ម លើកទី៤-ឱកាសអភិវឌ្ឍន៍ និងការលំបាកសាកល្បងសន្តិសុខក្រៅប្រពៃ
ណី ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអោយដឹងថា៖ វៀតណាមកំពុង
ជំរុញខ្លាំងឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្ម និងធ្វើសមាហរណកម្មអន្តរជាតិ
ដូច្នេះ បដិវត្តន៍ឧស្សាហកម្មលើកទី៤ របស់ពិភពលោកនឹងជះឥទ្ធិពលយ៉ាងខ្លាំង ចំ
ពោះវៀតណាម។ ប្រធានរដ្ឋ លោក Tran Dai Quang បានលើកច្បាស់ថា៖
“ សក្ដានុភាពអភិវឌ្ឍន៍របស់វៀតណាម នាបច្ចុប្បន្ន គឺធំធេងណាស់ វៀតណាម
កំពុងស្ថិតក្នុងដំណាក់កាលប្រជាជនក្នុងវ័យពេញកម្លាំងពលកម្ម ប៉ុន្តែការលំបាក
សាកល្បងចំពោះវៀតណាម នោះគឺត្រូវក្តាប់ជាប់ ឱកាសល្អ ដែលបដិវត្តន៍ឧស្សាហកម្ម លើកទី៤នាំមក។ ហើយពីនោះជំរុញគំលាតអភិវឌ្ឍន៍ជាមួយប្រទេសជឿនលឿននានា
សម្រេចគោលដៅក្លាយទៅជាប្រទេសឧស្សាហកម្មតាមទិសទំនើប៕”