សេចក្ដីថ្លែងការណ៍រួមវៀតណាម-គុយបា
|
សេចក្ដីថ្លែងការណ៍រួមវៀតណាម-គុយបា |
(VOV)_ក្នុងឱកាស ប្រធានរដ្ឋវៀតណាម លោកTran Dai Quang អញ្ជើញទៅបំ
ពេញទស្សនកិច្ចជាផ្លូវការនៅគុយបា ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧វិច្ឆិកា ភាគីទាំងពីរ
បានចេញសេចក្ដីថ្លែងការណ៍រួម។ សេចក្ដីថ្លែងការណ៍រួមបានលើកច្បាស់ថា៖ភាគីទាំង
ពីរឯកភាពអំពីវិធីសាស្ត្រជំរុញទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី ពិសេសគឺក្នុង
បណ្ដាវិស័យដែលមានសក្ដានុភាព និងឧត្តមភាព ដូចជា៖ ការពារជាតិ ពាណិជ្ជកម្ម កសិកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានឯកភាពអំពីការបង្កើនជំនួបប្រាស្រ័យ រវាង
ថ្នាក់ដឹកនាំរបស់បក្ស និងរដ្ឋ បន្តបង្កើនកិច្ចសហប្រតិបត្តិការជិតស្និទ្ធិក្នុងវិស័យការ
ពារជាតិ សន្តិសុខ និងកិច្ចការបរទេស។ ភាគីទាំងពីរបានសង្កត់ធ្ងន់ទៅលើសារសំ
ខាន់នៃយន្តការគណៈកម្មាធិការអន្តររដ្ឋាភិបាល អំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
វិទ្យាសាស្ត្រ និងបច្ចេកទេសរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានបង្ហាញនូវការ
គាំទ្រគ្នាទៅវិញទៅមក ចំពោះគោលមាគា៍កិច្ចការបរទេសឯករាជ្យ និងម្ចាស់ការរបស់
ប្រទេសនិមួយៗ។ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានឯកភាពបង្កើនកិច្ចសហប្រ
តិបត្តិការ និងគាំទ្រគ្នាទៅវិញទៅមកនៅអង្គការអន្តរជាតិ និងវេទិកាពហុភាគីនានាផងដែរ៕