សេចក្ដីថ្លែងការណ៍រួមវៀតណាម-ជប៉ុន

(VOVWORLD) - ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang នៅជប៉ុនចាប់ពីថ្ងៃទី២៩ ឧសភា ដល់ទី២ មិថុនា ប្រធានរដ្ឋលោក Tran Dai Quang និងនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានចេញសេចក្ដីថ្លែងការណ៍រួមរវាងប្រទេសទាំងពីរនាថ្ងៃទី៣១ ឧសភា។
សេចក្ដីថ្លែងការណ៍រួមវៀតណាម-ជប៉ុន - ảnh 1 ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe (រូបថត៖ TTXVN)

ក្នុងសេចក្ដីថ្លែងការណ៍រួម ថ្នាក់ដឹកនាំទាំងពីររូបបានអះអាងថា ត្រៀមខ្លួនជាស្រេចរួមគ្នានាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយវៀតណាម-ជប៉ុនឈានចូលដំណាក់កាលអភិវឌ្ឍន៍ជាបន្តឲ្យបានជាក់ស្ដែងនិងមានប្រសិទ្ធភាពថែមទៀតលើគ្រប់វិស័យ។

ក្នុងវិស័យសន្តិសុខការពារជាតិ ថ្នាក់ដឹកនាំទាំងពីររូបបានបញ្ជាក់នូវការបង្កើនកិច្ចសហការគ្នាសំដៅទប់ទល់នឹងបញ្ហាសន្តិសុខក្រៅប្រពៃណី រួមមានសន្តិសុខអ៊ីនធឺណែត បង្ការប្រឆាំងបទល្មើសអ៊ីនធឺណែត បទល្មើសភេរវកម្ម បទល្មើសឆ្លងដែន ព្រមទាំងធានាសន្តិសុខស្បៀងអាហារនិងប្រភពទឹកផងដែរ។

ក្នុងវិស័យសេដ្ឋកិច្ច ថ្នាក់ដឹកនាំទាំងពីររូបបានអនុម័តលើ “គំនិតផ្ដួចផ្ដើមរួមវៀតណាម-ជប៉ុន” និង “គណៈកម្មការចម្រុះវៀតណាម-ជប៉ុនអំពីកិច្ចសហប្រតិបត្តិការកសិកម្ម ពាណិជ្ជកម្ម និងថាមពល”។

ថ្នាក់ដឹកនាំទាំងពីរ អបអរសាទរនូវការអភិវឌ្ឍដ៏វិជ្ជមាននៃទំនាក់ទំនងអាស៊ាន-ជប៉ុន។ ថ្នាក់ដឹកនាំទាំងពីរក៏អបអរសាទរការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម CPTPP ព្រមទាំងអះអាងថា ត្រៀមខ្លួនជាស្រេចដើរតួនាទីស្នូលក្នុងការនាំ CPTPP ចូលជាធរមានយ៉ាងឆាប់ៗ។

ស្ដីពីស្ថានភាពនៅសមុទ្រខាងកើត ថ្នាក់ដឹកនាំទាំងពីររូបបានចែករំលែកនូវទស្សនៈរួមថា ដើម្បីធានាសុខសន្តិភាពនិងស្ថិរភាពក្នុងតំបន់ គឺកិច្ចខិតខំប្រឹងប្រែងការទូតទាំងអស់ចាំបាច់ត្រូវឆ្ពោះទៅការគោរពច្បាប់អន្តរជាតិយ៉ាងពេញលេញរួមមានអនុសញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ដើម្បីសមុទ្រខាងកើតមួយមានសុខសន្តិភាពនិងស្ថិរភាព។

        ក្រៅពីនោះ ថ្នាក់ដឹកនាំទាំងពីររូបក៏អបអរសាទរចំពោះការរីកចម្រើននាពេលថ្មីៗនេះ រួមមានជំនួបកំពូលអន្តរកូរ៉េដែលត្រូវបានរៀបចំឡើងកាលពីខែមេសាឆ្នាំ២០១៨ ដើម្បីដំណោះស្រាយដ៏ពេញលេញមួយចំពោះបញ្ហានៅសេសសល់នៅឧបទ្វីបកូរ៉េ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ