សេចក្តីថ្លែងការណ៍រួមវៀតណាម-ទួរគី

(VOVWORLD) - លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូវៀតណាមទើបតែបានបញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសទួរគីចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា តបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋទួរគី។ បញ្ចប់ដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម។

សេចក្តីថ្លែងការណ៍រួមវៀតណាម-ទួរគី - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបសន្ទនាជាមួយប្រធានាធិបតីទួរគី Recep Tayyip Erdogan។ (រូបថត៖ Duong Giang/TTXVN)

សេចក្តីថ្លែងការណ៍រួមវៀតណាម-ទួរគីបានសង្កត់ធ្ងន់លើការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ភាគីទាំងពីរបានឯកភាពបើកស្ថានអគ្គកុងស៊ុលសាធារណៈរដ្ឋ ទួរគីប្រចាំនៅទីក្រុងហូជីមិញ; សន្យាពន្លឿនដំណើរការចរចាលើកិច្ចព្រមព្រៀងទ្វេភាគីក្នុងវិស័យការពារជាតិ សន្តិសុខ និងការធ្វើបត្យាប័ន។ ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការនៅវេទិកាពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិ។ ភាគីទាំងពីរបានអះអាងជាថ្មីនូវការគាំទ្រចំពោះមជ្ឈភាពរបស់អាស៊ាននៅក្នុងតំបន់ និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងទួរគី និងអាស៊ាន ក្នុងនោះមានការអនុម័តលើយន្តការភាពជាដៃគូសន្ទនាតាមវិស័យរវាងអាស៊ាន-ទួរគី។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីធានាសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍក្នុងតំបន់ និងសកលលោក។

សេចក្តីថ្លែងការណ៍រួមក៏បានទទួលស្គាល់ពីសារៈសំខាន់នៃការលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការឡើងក្របខ័ណ្ឌភាពជាដៃគូថ្មី ដោយបានអះអាងថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅកាន់ប្រទេសទួរគី គឺជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ