សេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងប្រ៊ុយណេ
(VOVWORLD) -ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានសម្តែងក្ដីសប្បាយរីករាយអំពីទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ដែលត្រូវបានតម្លើងជាទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និង ព្រះមហាក្សត្រប្រ៊ុយណេ Darussalam Sultan Haji Hassanal Bolkiah |
នាថ្ងៃទី ២៧ ខែមិនាក្នុងដំណើរទស្សនកិច្ចជាផ្លូវការរបស់ ព្រះមហាក្សត្រប្រ៊ុយណេ Darussalam Sultan Haji Hassanal Bolkiah នៅវៀតណាមចាប់ពីថ្ងៃទី ២៦ដល់ថ្ងៃទី ២៨ ខែមិនានោះ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងសាធារណរដ្ឋសង្គមនិយមវៀតណាមនិង ប្រុយណេដា ។
សេចក្តីថ្លែងការណ៍រួមបានអះអាងថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានសម្តែងក្ដីសប្បាយរីករាយអំពីទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ដែលត្រូវបានតម្លើងជាទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានសង្កត់ធ្ងន់ថាទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយនេះ នឹងបង្កើតកម្លាំងចលករជំរុញថែមទៀតកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរខ្លាំងក្លាថែមទៀត។
តាមសេចក្តីថ្លែងការណ៍រួម ថ្នាក់ដឹកនាំបានផ្លាស់ប្ដូរអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី។ ស្ដីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគនោះ ថ្នាក់ដឹកនៃប្រទេសទាំងពីរបានអះអាងសារជាថ្មីនូវការសន្យាសហប្រតិបត្តិការរក្សាប្រព័ន្ធពាណិជ្ជកម្មពហុភាគីបើកចំហរ គ្របដណ្ដប់ និងផ្អែកលើច្បាប់ និងសុក្រឹតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយប្រចាំតំបន់(RCEP) នាឆ្នាំ២០១៩។
ក្នុងសេចក្តីថ្លែងការណ៍រួម ភាគីទាំង បានឯកភាពគ្នាបង្កើនថែមទៀតកិច្ចសហប្រតិបត្តការសមុទ្រ ចែករំលែកបទពិសោធន៍និងព័ត៌មានអំពីការអនុវត្តច្បាប់នៅសមុទ្រ សហប្រតិបត្តិការទប់ទល់នឹងការសាកល្បងសន្តិសុខលើសមុទ្រ សំដៅធានាសុវត្ថិភាព និងសេរីភាពនាវាចរណ៍។
ទន្ទឹមនឹងនេះថ្នាក់ដឹកនាំទាំងពីររូបក៏បានអះអាងអំពីការសន្យាបង្កើនថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យកីឡា វប្បធម៌ និងពលកម្មនាពេលខាងមុខ៕