សេចក្តីថ្លែងការរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីស៊ីរី។

សេចក្តីថ្លែងការរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីស៊ីរី។ - ảnh 1
កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពីស្ថានភាពនៅស៊ីរី។

(VOV)-ក្រោយពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនាថ្ងៃទី២១មិនា
បានចេញសេចក្តីថ្លែងការអំពីស្ថានភាពនៅស៊ីរី ប្រទេសជាច្រើនបានស្វាគម
សេចក្តីថ្លែងការ​នេះ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ Ban Ki Moon
បានឲ្យដឹងថា សេចក្តីថ្លែងការខាងលើបានផ្សាយសារដ៏ច្បាស់លាស់និង
ឯកភាពរបស់ក្រុម​ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពីស្ថានភាពនៅ
ស៊ីរី។ តាមនោះបង្ហាញ​នួវ​ការគាំទ្រទាំងស្រុងចំពោះការការខំប្រឹងប្រែង
សន្តិភាពរបស់លោក​ Kofi Annan បេសកជនពិសេសរួមរបស់អង្គការ​សហប្រជាជាតិនិងសម្ព័ន្ធអារ៉ាប់អំពីស៊ីរី។ ឯកអគ្គរដ្ធទូត​ចិនប្រចាំនៅអង្គការ
សហប្រជាជាតិ Ly Pao Tung ក៏វាយតំលៃថា​សេចក្តីថ្លែងការនេះជំហាន​សកម្មឆ្ពោះទៅកិច្ចព្រមព្រៀងនយោបាយ​មួយ។ ទន្ទឹមនឹងនោះលោកបាន​អំពាវនាវសហគមអន្តរជាតិបង្កលក្ខណៈងាយស្រួលសំរាប់​សកម្មភាពសម្រុះ
សម្រួល។​ រីឯ រដ្ធមន្ត្រីការបរទេសអាមេរិក Hillary Clinton ក៏​ស្វាគម​សេចក្តី​ថ្លែងការពោលខាងលើនិងព្រមានថា ប្រធានាធិបតីស៊ីរី Assad នឹង​ត្រូវ​ប្រឈមមុខនឹងកំលាំងគាបសង្កត់និងភាពឯកោថែមទៀតប្រសិនបើមិន​
អនុវត្តផែនការសន្តិភាព៕
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ