សាច់ជ្រូកដែលនាំចូលពីប្រទេសរុស្ស៊ីនឹងឆាប់មកដល់ប្រទេសវៀតណាមនាពេលឆាប់ៗ

(VOVWORLD) - នារសៀលថ្ងៃទី ៦ ខែមីនា នៅទីក្រុងហាណូយ រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Nguyen Xuan Cuong បានទទួលជួបការងារជាមួយសម្ព័ន្ធក្រុមហ៊ុន Miratorg (សហព័ន្ធរុស្ស៊ី) ស្តីពីកិច្ចសហប្រតិបត្តិការជំរុញការនាំចេញនិងនាំចូលក្នុងវិស័យកសិកម្មរុក្ខាប្រមាញ់និងនេសាទ។

ក្នុងជំនួបនេះ លោក Nguyen Xuan Cuong បានអះអាងថាវៀតណាមមានការផលិតកសិផលប្រមាណ ៥០ លានតោនជាប្រចាំឆ្នាំ ហើយទិន្នផលសាច់មាន់សាច់ជ្រូក និងសាច់គោមានប្រមាណ ៥.៥ លានតោន / ឆ្នាំ។ លោក Nguyen Xuan Cuong បន្តទៀតថាប្រទេសវៀតណាមកំពុងមានតម្រូវការសាច់ជ្រូកនិងសាច់គោយ៉ាងខ្លាំង ហើយនេះគឺជាឱកាសដ៏ល្អដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរផងដែរ។ លោកបានឲ្យដឹងថា៖

«មានកសិផលដូចជាសាច់ជ្រូក ដែលមានតម្លៃថោកជាងវៀតណាម ដែលបានត្រៀមខ្លួននាំចូល ដើម្បីដណ្តើមឲ្យបានធនធានសម្រាប់ផលិតផលមានឧត្តមភាពផ្សេង ៗទៀត ដូចជាត្រី បង្គា សម្រាប់ការនាំចេញទៅប្រទេសផ្សេង។ ទន្ទឹមនឹងនេះប្រជាជនរុស្ស៊ីចំនួន ១៤០ លាននាក់ មិនបានផលិតត្រីប្រា មិនសូវមានបង្គា កាហ្វេ និងកសិផលផ្សេងៗទៀត ដូចជាប្រទេសវៀតណាមផងដែរ។ ហេតុដូច្នេះផលិតផលកសិកម្មរវាងប្រទេសទាំងពីរមានលក្ខណៈបំពេញបន្ថែមគ្នាទៅវិញទៅមកដោយគ្មានជំលោះនោះឡើយ។ សម្ព័ន្ធក្រុមហ៊ុនដែលដើរតួជាអ្នកកណ្តាលនឹងជួយតភ្ជាប់ក្នុងការនាំចូលកសិផលដែលរុស្ស៊ីមិនមាន ដើម្បីផ្គត់ផ្គង់ដល់ប្រជាជនរុស្ស៊ី នឹង"យកឈ្នះទាំងពីរយ៉ាង" ដែលតាមរយៈនោះភាគីទាំងពីរមានការ   អភិវឌ្ឍដូចគ្នាផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ