សញ្ញាវិជ្ជមានពីសាធារណមតិអាមេរិកចំពោះមុខដំណើរទស្សនកិច្ចវៀតណាមរបស់លោក Barack Obama

សញ្ញាវិជ្ជមានពីសាធារណមតិអាមេរិកចំពោះមុខដំណើរទស្សនកិច្ចវៀតណាមរបស់លោក Barack Obama - ảnh 1
ប្រធានាធិបតីអាមេរិកលោក Barack Obama


(VOVworld)-សាធារណមតិអាមេរិកនៅតែផ្តោតការយកចិត្តទុកដាក់ទៅលើព្រឹត្តិការ
ណ៍ដែល ប្រធានាធិបតិអាមេរិក លោក Barack Obama នឹងទៅបំពេញទស្សនកិច្ចជា
ផ្លូវការនៅវៀត ណាមចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៥ឧសភាឆ្នាំ២០១៦។ មជ្ឈដ្ឋានសេត
វិមានបានឲ្យដឹងថា ប្រធានាធិបតី Obama ទន្ទឹងរងចាំដំណើរទស្សនកិច្ចវៀតណាម
នេះ​និងមានគម្រោងជួប សន្ទនាជាមួយថ្នាក់ដឹកនាំវៀតណាម សំដៅបង្កើនកិច្ច
សហប្រតិបត្តិការលើគ្រប់វិស័យរវាង វៀតណាមជាមួយអាមេរិក។ ដំណើរទស្សនកិច្ច
នេះបានប្រព្រឹត្តទៅក្នុងកាលៈទេសៈដែល ទំនាក់ទំនងវៀតណាមអាមេរិកកំពុងមាន
ការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។

        សាស្ត្រាចារ្យរង  Admund Malesky នៅមហាវិទ្យាល័យ Duke អាមេរិក បានចាត់
ទុកថា ដំណើរទស្សនកិច្ចនេះអាចនឹងជាឱកាសសម្រាប់ប្រទេសទាំងពីរជម្រុញការ
ជួបប្រាស្រ័យនិង កសាងទំនាក់ទំនងលើគ្រប់វិស័យ។ ក្នុងពេលជាមួយគ្នានោះ អតីត
វរសេនីយ៍ឯកនៃ ទីភ្នាក់ ងារស៊ើបការណ៍សម្ងាត់កណ្តាលអាមេរិក(CIA)លោក Andre
Sauvageot បានឲ្យដឹងថា អាមេរិក គប្បីលប់ចោលបទហ៊ុំព័ទ្ធអាវុធចំពោះវៀតណាម ព្រមទាំងរំពឹងទុកថា រដ្ឋាភិបាលអាមេរិក នឹងរួមចំណែកចូលក្នុងការធ្វើទំនើបភាវូប
នីយកម្មផ្នែកកងទ័ពរបស់វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ