សញ្ញាវិជ្ជមានសម្រាប់ការនាំចេញឈើរបស់វៀតណាម

(VOVWORLD) - ដើម្បីជំរុញការផ្សព្វផ្សាយពាណិជ្ជកម្ម ស្វែងយល់ និងបំពេញតម្រូវការកាន់តែ កើនឡើងរបស់អតិថិជនអន្តរជាតិ VCCI ទីក្រុងហូជីមិញ សហការជាមួយសមាគមន៍ គ្រឿងសំណង់វៀតណាម (VABM) រៀបចំពិព័រណ៍អន្តរជាតិលើកទី១៥ នៃគ្រឿង សង្ហារឹមនាំចេញវៀតណាម (VIFA EXPO ២០២៤)។ 
សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម សាខាទីក្រុងហូជីមិញ កាលពី ថ្ងៃទី ២០ កុម្ភៈ បានឲ្យដឹងថា ក្នុងខែមករាឆ្នាំនេះ ឈើនិងផលិតផលឈើ គឺជាមុខ ទំនិញតែមួយគត់ក្នុងវិស័យកសិកម្មរបស់វៀតណាម ដែលមានទំហំនាំចេញលើសពី ១ ពាន់លានដុល្លារ ដែលស្មើនឹង ២៩% នៃទំហំនាំចេញសរុបរបស់ផ្នែកទាំងមូល។ នេះជាសញ្ញាវិជ្ជមានសម្រាប់ផ្នែកឈើបន្ទាប់ពីមានកំណើនអវិជ្ជមានក្នុងឆ្នាំកន្លងទៅ។
សញ្ញាវិជ្ជមានសម្រាប់ការនាំចេញឈើរបស់វៀតណាម - ảnh 1ភ្ញៀវមកទស្សនា VIFA EXPO ២០២៣។
ដើម្បីជំរុញការផ្សព្វផ្សាយពាណិជ្ជកម្ម ស្វែងយល់ និងបំពេញតម្រូវការកាន់តែ កើនឡើងរបស់អតិថិជនអន្តរជាតិ VCCI ទីក្រុងហូជីមិញ សហការជាមួយសមាគមន៍ គ្រឿងសំណង់វៀតណាម (VABM) រៀបចំពិព័រណ៍អន្តរជាតិលើកទី១៥ នៃគ្រឿង សង្ហារឹមនាំចេញវៀតណាម (VIFA EXPO ២០២៤)។ ពិព័រណ៍នេះប្រព្រឹត្តទៅចាប់ពី ថ្ងៃទី ២៦ ខែកុម្ភៈដល់ថ្ងៃទី ២៩ ខែកុម្ភៈនៅទីក្រុងហូជីមិញ។ បច្ចុប្បន្នមានអាជីវកម្ម ជាង ៦០០ បានចុះឈ្មោះចូលរួម ដែលក្នុងនោះជិត ៥០% ជាអាជីវកម្មអន្តរជាតិ មកពីប្រទេស និងតំបន់ដែនដីចំនួន ១៧។ លោក Dang Quoc Hung តំណាងគណៈ កម្មការរៀបចំបានឲ្យដឹងថា នៅ VIFA EXPO កាលពីឆ្នាំមុន កិច្ចសន្យាជាច្រើនដោយ មានតម្លៃប្រហែល ១០០ លានដុល្លារអាមេរិកត្រូវបានចុះហត្ថលេខា ដូច្នេះនៅឆ្នាំនេះ គណៈកម្មការរៀបចំក៏មានការរំពឹងទុកខ្ពស់ផងដែរ៖
«បច្ចុប្បន្ននេះ ប្រទេសចិនមានគណៈប្រតិភូចំនួន៤បានចុះឈ្មោះទិញទំនិញ។ ក្រៅពីនោះ មានគណៈប្រតិភូធុរកិច្ចមកពីប៉ាគីស្ថាន កាណាដា... សង្ឃឹមថាការអញ្ជើញ នេះអាចនាំមកនូវការបញ្ជាទិញដល់អាជីវកម្ម ជួយឱ្យអាជីវកម្មមានការបញ្ជាទិញគ្រប់ គ្រាន់សម្រាប់ការផលិតក្នុងឆ្នាំនេះ។ នោះគឺជាការរំពឹងទុកដ៏ធំរបស់យើងខ្ញុំ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ