សញ្ញាសំខាន់ក្នុងកិច្ចសហប្រតិបត្តិការវៀតណាម-ប៉ូឡូញ

(VOVWORLD) -ពិធីទទួលបដិសណ្ឋារកិច្ចប្រ ធានាធិបតីប៉ូឡូញលោក Andzej Duda មកបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមបានប្រារពយ៉ាងមហោឡារិតនាព្រឹកថ្ងៃទី២៨ វិច្ឆិកានៅទីក្រុងហាណូយ។ នៅក្នុងជំនួបចរចាបន្ទាប់ពីពិធីទទួលស្វាគមន៍មក ប្រ ធានរដ្ឋវៀតណាមលោក Tran Dai Quang និងប្រធា នាធិបតី លោក Andzej Duda បានឯកភាពលើវិធានការជាក់ស្តែង សំដៅជម្រុញទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យនាពេលខាងមុខ។
សញ្ញាសំខាន់ក្នុងកិច្ចសហប្រតិបត្តិការវៀតណាម-ប៉ូឡូញ - ảnh 1 ពិធីទទួលបដិសណ្ឋារកិច្ចប្រធានាធិបតីប៉ូឡូញ លោក Andzej Duda 

ស្តីពីវិស័យនយោបាយកិច្ចការបរទេស ភាគីទាំងពីរបានឯកភាព បង្កើនការ ផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេស អនុវត្តការពិគ្រោះយោបល់អំពី បណ្តាបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ភាគីទាំងពីរ បានឯកភាពបន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការ គាំទ្រគ្នាទៅវិញទៅមកលើបណ្តា វេទិកាអន្តរជាតិនិងតំបន់ ជាពិសេសនៅអង្គការសហប្រជាជាតិ ក្នុងក្របខ័ណ្ឌ សហប្រតិបត្តិការ EU, ASEAN និង ASEM។ ថ្នាក់ដឹកនាំទាំងពីររូបក៏បានវាយ តម្លៃខ្ពស់ចំពោះលទ្ធផលវិជ្ជមានទទួលបានក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរនាពេលកន្លងទៅ និងឯកភាពជម្រុញកិច្ចសហ ប្រតិបត្តិការលើគ្រប់វិស័យនាពេលខាងមុខ។

        វៀតណាមស្វាគមន៍ចំពោះការដែលប៉ូឡូញបានបើកការិយាល័យតំណាង នៃអគ្គនាយកដ្ឋានវិនិយោគនិងពាណិជ្ជកម្មប៉ូឡូញក្នុងឱកាសនេះព្រមទាំងអះ អាងថា វៀតណាមជានិច្ចកាល បង្កលក្ខណៈងាយស្រួលបំផុតសម្រាប់សហគ្រាស ប៉ូឡូញដែលមានបំណងវិនិយោគនៅវៀតណាម។

        ស្តីពីបញ្ហាតំបន់និងអន្តរជាតិ ថ្នាក់ដឹកនាំទាំងពីររូបបានសង្កត់ធ្ងន់នូវសារៈសំខាន់នៃការរក្សាសន្តិភាព សន្តិសុខ ជម្រុញកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ លើពិភពលោក ព្រមទាំងចាត់ទុកថា ជម្លោះទាំងអស់គប្បីដោះស្រាយដោយសន្តិ វិធី សមស្របជាមួយច្បាប់អន្តរជាតិ។

        បន្ទាប់ពីកិច្ចចរចា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងប្រធា នាធិបតីបូឡូញបានអញ្ជើញជាកសិណសាក្សីពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាច្រើន។ អញ្ជើញជួបសំណេះ សំណាលជាមួយសារព័ត៌មានបន្ទាប់ ពីកិច្ចចរចារ ប្រធានរដ្ឋ លោក Tran Dai Quang បានអះអាងថា៖

        “ខ្ញុំនិងលោកប្រធានាធិបតីទើបនឹងដំណើរការកិច្ចចរចាប្រកបដោយជោគ ជ័យ។ យើងខ្ញុំបានផ្លាស់ប្តូរមតិនិងឯកភាពលើវិធានការជាក់ស្តែងជាច្រើន សំដៅ ជម្រុញទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ។ ឈរលើគ្រឹះស្ថានរឹងមាំនៃទំនាក់ ទំនងដែលបានពូនជ្រំអស់រយៈពេល ៦៧ឆ្នាំកន្លងទៅនោះ រួមទំាងសក្កានុភាព ធំធេងនិងរាល់ការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនងសហប្រតិបត្តិការប្រពៃណីរវាងវៀតណាមនិងប៉ូឡូញនឹងមានការអភិវឌ្ឍន៍ដោយឥតឈប់ឈរនាពេលខាងមុខ”។

        អញ្ជើញឆ្លើយតបវិញ ប្រធានាធិបតីបូឡូញ លោក Andzej Duda បាន សង្កត់ធ្ងន់ថា៖

        “ទំនាក់ទំនងវៀតណាម -បូឡូញដែលមានប្រពៃណីមិត្តភាពសហប្រតិបត្តិ ការយូរអង្វែងហើយនាពេលកន្លងទៅមានសញ្ញាយ៉ាងល្អប្រ សើរជាច្រើនបញ្ជាក់ នូវទំនាក់ទំនងនោះ។ កិច្ចព្រមព្រៀងទាំងអស់ដែលបានចុះហត្ថលេខានាថ្ងៃនេះ ជាមូលដ្ឋានជម្រុញកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ ខ្ញុំជឿជាក់ថា ជាមួយ នឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងនេះ នឹងជួយឲ្យសហគ្រាសនៃប្រ ទេសទាំងពីរបើកទូលាយសកម្មភាពនៅទីផ្សារវៀតណាមនិងប៉ូឡូញ។ ជាពិសេសគឺកញ្ចប់អាហារូបករណ៍សម្រាប់និស្សិតវៀតណាមនៅបន្តការសិក្សានៅប៉ូឡូញ”។

        នាពេលរសៀលថ្ងៃដដែល ប្រធានាធិបតីប៉ូឡូញ លោក Andzej Duda បាន អញ្ជើញជួបសម្តែងការគួរសមអគ្គលេខាបក្ស លោក Nguyen Phu Trong និងនា យករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ