ស៊ូដង់ក្រោយ​រយៈ​ពេល៤ខែនៃជម្លោះ៖ ការប្រយុទ្ធគ្នានៅតែបន្ត ខណៈដែល​កិច្ចចរចារងការជាប់គាំង

(VOVWORLD) - នៅថ្ងៃទី ១៥ សីហា ជម្លោះប្រដាប់អាវុធនៅប្រទេសស៊ូដង់បានឈានចូលដល់ខែទី៥ហើយ ក្នុងរយៈពេល ៤ ខែកន្លងទៅ ការប្រយុទ្ធគ្នារវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF) បានឆក់យកអាយុជីវិតជនស៊ីវិលរាប់ពាន់នាក់ និងបានរុញច្រានមនុស្សរាប់លាននាក់ធ្លាក់ចូលទៅក្នុងស្ថានភាពលំបាកដោយប្រឈមមុខនឹងគ្រោះថ្នាក់ជាច្រើន។

ការធ្វើស្ថិតិថ្មីបំផុតបានបង្ហាញថា ជម្លោះរយៈពេល ៤ ខែនៅក្នុងប្រទេសស៊ូដង់បានឆក់យកអាយុជីវិតមនុស្សយ៉ាងហោចណាស់ ៤.០០០ នាក់ និងប្រហែល ៨.០០០នាក់ទៀត រងរបួស ដែលភាគច្រើនជាជនស៊ីវិល។ ជាងនេះទៅទៀត ក៏មានផ្ទះសម្បែង មន្ទីរពេទ្យ ផ្លូវថ្នល់ ប្រព័ន្ធផ្គត់ផ្គង់ទឹក បណ្តាញបញ្ជូនអគ្គិសនី សាលារៀន ហាងទំនិញរាប់ពាន់សំណោង ត្រូវបានបំផ្លិចផ្លាញ ឬខូចខាតយ៉ាងធ្ងន់ធ្ងរ។ ជម្លោះនេះក៏បានបង្ខំឲ្យប្រជាជនជិត៤លាននាក់ឱ្យភៀសខ្លួនចេញពីផ្ទះសម្បែង ក្នុងនោះជិត១លាននាក់បានភៀសខ្លួនទៅកាន់ប្រទេសជិតខាង។ នៅក្នុងរបាយការណ៍ថ្មីៗនេះ ទីភ្នាក់ងារអង្គការសហប្រជាជាតិបានព្រមានថា ជម្លោះនេះបានបណ្តាលឱ្យប្រជាជនស៊ូដង់ប្រហែល ៤០% មានការខ្វះខាតស្បៀងអាហារ។

នៅក្នុងបរិបទនេះ មានកិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលអន្តរជាតិជាច្រើន ជាពិសេសគឺកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរវាងអាមេរិក និងអារ៉ាប៊ីសាអូឌីត ប៉ុន្តែមិនទទួលបានលទ្ធផលដែលចង់បាននោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ