សេដ្ឋកិច្ចវៀតណាមបន្តមានស្ថិរភាព

(VOVWORLD) - ការនាំចេញ និងនាំចូលសរុបត្រូវបានប៉ាន់ប្រមាណថាមានចំនួនជិត ១១៤ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ១៩% ហើយអតិផរណាមូលដ្ឋានត្រូវបានគ្រប់គ្រងនៅកម្រិត ២,៨៤%។ 

អគ្គនាយកដ្ឋានស្ថិតិទូទៅ ក្រសួងផែនការ និងវិនិយោគ ទើបតែបានចេញផ្សាយរបាយការណ៍ស្តីពីស្ថានភាពសេដ្ឋកិច្ចក្នុងខែកុម្ភៈ និង២ខែដើមឆ្នាំនេះ ជាមួយនឹងព័ត៌មានគួរឲ្យកត់សម្គាល់ជាច្រើនដូចជា៖ សន្ទស្សន៍ផលិតកម្មនៃវិស័យឧស្សាហកម្មទាំងមូលក្នុងរយៈពេល២ខែនេះ បានកើនឡើងជិត ៦%; អាជីវកម្មជាង ៤១.០០០ បានចុះឈ្មោះសម្រាប់ការបង្កើតថ្មី និងបានត្រឡប់ទៅប្រតិបត្តិការវិញ; ការវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលសម្រេចបានគឺខ្ពស់បំផុតក្នុងរយៈពេលដូចគ្នាកាលពី ៥ ឆ្នាំកន្លងមក។ ការនាំចេញ និងនាំចូលសរុបត្រូវបានប៉ាន់ប្រមាណថាមានចំនួនជិត ១១៤ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ១៩% ហើយអតិផរណាមូលដ្ឋានត្រូវបានគ្រប់គ្រងនៅកម្រិត ២,៨៤%។ លោកស្រី Do Thi Ngoc អគ្គនាយិការងនៃអគ្គនាយកដ្ឋានស្ថិតិទូទៅនៃក្រសួងផែនការនិងវិនិយោគបានមានប្រសាសន៍ថា៖ “វិស័យឧស្សាហកម្មបានវិលត្រឡប់ទៅរកកំណើនវិញ ជាពិសេសសកម្មភាពនាំចូល-នាំចេញបានបង្ហាញពីសញ្ញាណនៃការងើបឡើងវិញយ៉ាងខ្លាំង។ វាក៏បង្ហាញផងដែរថា តម្រូវការទីផ្សារពិភពលោកកំពុងបង្ហាញសញ្ញានៃការងើបឡើងវិញ។ នៅពេលដែលការនាំចេញកើនឡើង ទំនិញវៀតណាមត្រូវបានបញ្ចេញ បង្កើតសន្ទុះអភិវឌ្ឍន៍ផលិតកម្មក្នុងស្រុក  និងរួមចំណែកដល់កំណើននៃវិស័យសេដ្ឋកិច្ចទាំងបីគឺ កសិកម្ម រុក្ខាប្រមាញ់ នេសាទ ឧស្សាហកម្មសំណង់ និងសេវាកម្ម។ នេះគឺជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំនេះ”។

លោកស្រី Do Thi Ngoc បានឲ្យដឹងថា ដើម្បីសម្រេចបាននូវទិសដៅកំណើនពេញមួយឆ្នាំ រដ្ឋាភិបាលត្រូវបន្តដំណើរការគោលនយោបាយរូបិយវត្ថុសកម្ម និងបត់បែន រួមផ្សំជាមួយគោលនយោបាយសារពើពន្ធពង្រីកសមហេតុផល ពោលគឺបង្កើតបរិយាកាសស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការលើកទឹកចិត្តវិនិយោគ; ប្រើប្រាស់ឱ្យបានល្អនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលវៀតណាមជាសមាជិក និងចរចាដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី។ ទន្ទឹមនឹងនោះ ជំរុញការផ្សព្វផ្សាយផលិតផល និងរូបភាពវៀតណាមទៅកាន់ទីផ្សារពិភពលោក; រួមជាមួយនឹងការលើកកម្ពស់ផលិតកម្មក្នុងស្រុក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ