សេដ្ឋកិច្ចវៀតណាមអាចសម្រេចបានកំណើនប្រមាណ ៥%

(VOVWORLD) - សេដ្ឋកិច្ចវៀតណាមអាចសម្រេចបានកំណើនប្រមាណ ៥% ប្រ សិនបើវៀតណាមគ្រប់គ្រងបាននូវជម្ងឺរាតត្បាតក្នុងស្រុក ហើយចាប់ផ្ដើមទទួលភ្ញៀវទេសចរចូលមកវៀតណាមជាបណ្ដើៗ ក៏ដូចជាសកម្មភាពដោះដូរពាណិជ្ជកម្មនិងវិនិយោគឲ្យវិលត្រឡប់មកប្រក្រតីភាពឡើងវិញចាប់តាំងពីត្រីមាសទី ៣ ឆ្នាំ ២០២១។ 
សេដ្ឋកិច្ចវៀតណាមអាចសម្រេចបានកំណើនប្រមាណ ៥% - ảnh 1 លោក Pham The Anh ប្រធានសេដ្ឋវិទូនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចនិងគោលនយោបាយ (VEPR) 

ក្នុងការឆ្លើយបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៃវិទ្យុសម្លេងវៀត ណាម លោក Pham The Anh ប្រ ធានសេដ្ឋវិទូ នៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច និងគោលនយោបាយ (VEPR) បានចាត់ទុកថា ក្នុង សេណារីយ៉ូវិជ្ជមាន សេដ្ឋកិច្ចវៀត ណាម អាចសម្រេចបានកំណើនប្រមាណ៥% ប្រសិនបើវៀតណាមគ្រប់គ្រងបាន នូវជម្ងឺរាតត្បាតក្នុងស្រុក ហើយចាប់ផ្ដើមទទួលភ្ញៀវទេសចរចូលមកវៀតណាមជាបណ្ដើៗ ក៏ដូចជាសកម្មភាពដោះដូរពាណិជ្ជ កម្មនិងវិនិយោគឲ្យវិលត្រឡប់មកប្រក្រតីភាពឡើងវិញចាប់តាំងពីត្រីមាសទី៣ឆ្នាំ២០២១។ លោក Pham The Anh បានសង្កត់ធ្ងន់ថា៖ “ខ្ញុំគិតថា សេណារីយ៉ូកំណើនរបស់វៀតណាមក្នុងឆ្នាំ២០២១ នឹងមានលក្ខណៈវិជ្ជមានជាង ប្រសិនបើជំនឿធ្វើអាជីវកម្មរបស់សហគ្រាសវិលត្រឡប់មកវិញឬក៏ប្រសិនបើគេមើលឃើញវឌ្ឍនភាពដ៏ល្អប្រសើរ ក្នុងការគ្រប់គ្រងជម្ងឺរាតត្បាតលើពិភពលោក ហើយប្រសិនបើវៀតណាមរក្សារឹងមាំនូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អត្រាការប្រាក់ទាប ព្រមទាំងអត្រាប្ដូរប្រាក់និងអតិផរណាមានស្ថិរភាពផងដែរ។ នៅពេលដែលសហគ្រាសមើលឃើញទីផ្សារនាំចេញនានារបស់វៀតណាមមានស្ថិរភាព ក៏ដូចជាសេដ្ឋកិច្ចស្ដារឡើងវិញផងដែរ ហើយគេនឹងចាប់ផ្ដើមវិនិយោគឡើងវិញ ដោយជួយកំណើនរបស់វៀតណាមកាន់តែកើនឡើង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ