សេតវិមានប្រកាសអំពីផែនការទៅកាន់សិង្ហបុរីរបស់ ប្រធានាធិបតីអាមេរិកលោក Donald Trump

(VOVWORLD) -ក្រោយពីពេលចូលរួមសន្និសីទកំពូលនៃក្រុមប្រទេសឧស្សាហកម្មជួរមុខនៅលើពិភពលោក (G7) នោះ ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងចាកចេញពីកាណាដា អញ្ជើញទៅកាន់សិង្ហបុរី ដើម្បីមានជំនួបកំពូលជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un ដែលគ្រោងនឹងប្រព្រឹត្តិទៅនាថ្ងៃទី ១២ មិថុនាខាងមុខ។
សេតវិមានប្រកាសអំពីផែនការទៅកាន់សិង្ហបុរីរបស់ ប្រធានាធិបតីអាមេរិកលោក Donald Trump  - ảnh 1ប្រធានាធិបតីអាមេរិក លោក Donald Trump 

នាថ្ងៃទី ៧ មិថុនា សេតវិមានបានឲ្យដឹងថា៖ ក្រោយពីពេលចូលរួមសន្និសីទកំពូលនៃក្រុមប្រទេសឧស្សាហកម្មជួរមុខនៅលើពិភពលោក (G7) នោះ ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងចាកចេញពីកាណាដា អញ្ជើញទៅកាន់សិង្ហបុរី ដើម្បីមានជំនួបកំពូលជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un ដែលគ្រោងនឹងប្រព្រឹត្តិទៅនាថ្ងៃទី ១២ មិថុនាខាងមុខ។

យោងតាមសេចក្ដីប្រកាសរបស់ អ្នកនាំពាក្យសេតវិមានលោកស្រី Sarah Sanders បានឲ្យដឹងថា៖ លោក Donald Trump នឹងចាកចេញពីសន្និសីទកំពូល G7 នៅកាណាដា មុននឹងថ្ងៃត្រង់ ថ្ងៃទី ៩ មិថុនា ហើយទៅកាន់សិង្ហបុរី។ ឧបការីរងរបស់ប្រធានាធិបតីទទួលបន្ទុកបញ្ហាសេដ្ឋកិច្ចអន្តរជាតិ និងជាទីប្រឹក្សារដ្ឋាភិបាលទទួលបន្ទុក G7 លោក Everett Eissenstat នឹងតំណាងឲ្យអាមេរិក ដើម្បីចូលរួមសម័យប្រជុំនៅសល់របស់ G7 ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ