សតិអារម្មណ៍ និងស្មារតីបដិវត្តន៍ដ៏ឧត្ដុង្គឧត្តមរបស់លោកប្រធានហូជីមិញជាប្រទីបបំភ្លឺមាគ៌ាបដិវត្តន៍ឡាវ

(VOVWORLD) -ឆ្លើយសម្ភាសន៍ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើទី ៥៥ ទិវាបង្កើតទំនាក់ទំនងការទូតឡាវ - វៀតណាម (៥ កញ្ញា ១៩៦២ - ៥ កញ្ញា ២០១៧)។
សតិអារម្មណ៍ និងស្មារតីបដិវត្តន៍ដ៏ឧត្ដុង្គឧត្តមរបស់លោកប្រធានហូជីមិញជាប្រទីបបំភ្លឺមាគ៌ាបដិវត្តន៍ឡាវ - ảnh 1 លេខាមជ្ឈឹមបក្ស និងជាប្រធានគណៈកម្មធិការឃោសនាការមជ្ឈឹមបក្សប្រជាជនដិវត្តន៍ឡាវ លោក Kikeo Khaykhamphithoun

ឆ្លើយសម្ភាសន៍ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើទី ៥៥ ទិវាបង្កើតទំនាក់ទំនងការទូតឡាវ - វៀតណាម (៥ កញ្ញា ១៩៦២ - ៥ កញ្ញា ២០១៧)។ លេខាមជ្ឈឹមបក្ស និងជាប្រធានគណៈកម្មធិការឃោសនាការមជ្ឈឹមបក្សប្រជាជនដិវត្តន៍ឡាវ លោក Kikeo Khaykhamphithoun បានអះអាងថា លោកប្រធានហូជីមិញជាមិត្តដ៏ជិតស្និទ្ធជាមួយប្រជាជនឡាវ លោកមានតួនាទីដ៏សំខាន់ ហើយបានរួមវិភាគទានដ៏ធំធេងសម្រាប់បដិវត្ដន៍ឡាវ។ នាដើមសតវត្សទី ២០ តាមរយៈអង្គការ " សមាគមសមមិត្តយុវជនបដិវត្តន៍វៀតណាម " លោកប្រធានហូជីមិញបាននាំលទ្ធិម៉ាក្សលេនីនមកដល់ឡាវ។ ដោយមានការណែនាំរបស់លោកប្រធានហូជីមិញ ចាប់ពីអង្គការមហាជនបដិវត្តន៍មួយនាឆ្នាំ ១៩២៨ លុះដល់ឆ្នាំ ១៩៣០ នៅឡាវបានបង្កើតសាខាបក្សកុម្មុយនិស្តចំនួន ៦ នៅ៖ Vientiane   Pakse Thakhek    Savannakhet     Phontiu  និង Borneng។ ព្រមទាំងមានអង្គការមហាជនដូចជា៖ សម្ព័ន្ធសមាគមកម្មករ យុវជន នារី សម្ព័ន្ធប្រឆាំងនឹងចក្រពត្តិនិយម។

លោក Kikeo Khaykhamphithoun បានទទួលស្គាល់ថា លោកប្រធានហូជីមិញមានតួនារីយ៉ាងសំខាន់ចំពោះបដិវត្តន៍ឡាវ សតិអារម្មណ៍ និងស្មារតីបដិវត្តន៍ដ៏ឧត្ដុង្គឧត្តមរបស់លោកប្រធានហូជីមិញជាប្រទីបបំភ្លឺមាគ៌ា ហើយជាប្រភពប្រមូលផ្ដុំកម្លាំងពលំសាមគ្គីភាព ប្រយុទ្ធរបស់ប្រជាជនឡាវ ជួយឧបត្ថម្ភបដិវត្តន៍ឡាវមានការបោះជំហានអភិវឌ្ឍន៍រឹងមាំ ហើយដណ្ដើមបានជ័យជម្នះនាចុងឆ្នាំ ១៩៧៥ បង្កើតឡើងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាជនឡាវ។ លោករូបនេះបានសង្កត់ធ្ងន់ថា ឡាវនឹងបន្តអនុវត្តការដំបូន្មានរបស់លោកប្រធានហូជីមិញក្នុងបុព្វហេតុកសាង និងអភិវឌ្ឍប្រទេសជាតិ ជាពិសេសគឺការរក្សា និងពង្រីកទំនាក់ទំនងសាមគ្គីភាពពិសេសឡាវ និងវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ