(VOVWORLD) - សហរដ្ឋអាមេរិក ឥណ្ឌា និងប្រេស៊ីលនៅតែជាប្រទេសទាំង ៣ ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ ១៩ ច្រើនបំផុត។
សកម្មភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ (រូបថត៖ TTXVN) |
យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ៨ ថ្ងៃទី ៦ ខែសីហា (ម៉ោងនៅវៀតណាម) ពិភពលោកបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបជាង ២០១,៦ លាននាក់ ក្នុងនោះមានករណីជាសះស្បើយចំនួន ១៨១,៤ លាននាក់ និងមានករណីស្លាប់ជាង ៤,២៧ លាននាក់។ សហរដ្ឋអាមេរិក ឥណ្ឌា និងប្រេស៊ីលនៅតែជាប្រទេសទាំង ៣ ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ ១៩ ច្រើនបំផុតផងដែរ៕