ស្ថានទូតចិនរៀបចំពិធីជប់លៀងក្នុងឱកាសរំលឹកខួបលើកទី៦៧ទិវាបុណ្យជាតិសាធារណៈរដ្ឋប្រជាមានិតចិន

ស្ថានទូតចិនរៀបចំពិធីជប់លៀងក្នុងឱកាសរំលឹកខួបលើកទី៦៧ទិវាបុណ្យជាតិសាធារណៈរដ្ឋប្រជាមានិតចិន - ảnh 1
ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅវៀតណាមលោក Hong Xiaoyong ថ្លែងមតិនៅពិធីជប់លៀង (រូបថត៖qdnd.vn)

(VOVworld) - នាយប់ថ្ងៃទី២៧ កញ្ញា នៅទីក្រុងហាណូយ ឯកអគ្គរដ្ឋទូតសាធា
រណៈរដ្ឋប្រជាមានិតចិនប្រចាំនៅវៀតណាមលោក Hong Xiaoyong បានរៀបចំពិធី
ជប់លៀងយ៉ាងមហោឡារឹកក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៧ទិវាបង្កើត
សាធារណៈរដ្ឋប្រជាមានិតចិន (ថ្ងៃទី១ តុលា)។នៅទីនេះ​ រដ្ឋមន្ត្រីក្រសួងឧស្សាហ
ពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh បានជូនពរបក្ស រដ្ឋ និងប្រជាជនចិន
បន្តទទួលបានសមិទ្ធិដ៏ធំធេងជាច្រើនថែមទៀតក្នុងបុព្វហេតុកំណែទម្រង់បើកទ្វារ។
លោករដ្ឋមន្ត្រីអះអាងថា បក្ស រដ្ឋនិងប្រជាជនវៀតណាមគោរព ការអភិវឌ្ឍន៍ទំនាក់
ទំនងមិត្តភាពនិងសហប្រតិបតិ្តការលើគ្រប់វិស័យជាមួយបក្ស រដ្ឋ​និងប្រជាជនចិន។
 រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតលោក Hong Xiaoyong ចាត់ទុកថា ដោយមានការ
ខំប្រឹងប្រែងរួមរបស់ភាគីទាំងពីរ ទំនាក់ទំនងរវាងចិននិងវៀតណាមនាពេលកន្លង
ទៅ បានរក្សានិន្នាការអភិវឌ្ឍន៍យ៉ាងសកម្ម។លោកឯកអគ្គរដ្ឋទូតអះអាងថា ចិន
ត្រៀម ខ្លួនជាស្រេចរួមជាមួយវៀតណាមជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការដើម្បីផល
ប្រយោជន៍រួម នាំទំនាក់ទំនងទ្វេភាគីឡើងកំពស់ថ្មី នាំមកនូវសុភមង្គលជូន
ប្រជាជន នៃប្រទេសទាំងពីរ រួមចំណែកក្នុងសន្តិភាព ស្ថិរភាពនិងវឌ្ឍនភាពនៅ
ក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ