ស្ថានទូតវៀតណាមនៅបរទេសរៀបចំពិធីគោរពវិញ្ញាណក្ខន្ធនិងបើកសៀវភៅកាន់ទុក្ខលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

(VOVWORLD) - នៅថ្ងៃទី ២៤ ខែកក្កដា (ម៉ោងក្នុងស្រុក) លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត ប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា លោក Miguel Díaz-Canel Bermúdez បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់គុយបា ទៅគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស នៅស្ថានទូតវៀតណាមប្រចាំទីក្រុងហាវ៉ាណា។
ស្ថានទូតវៀតណាមនៅបរទេសរៀបចំពិធីគោរពវិញ្ញាណក្ខន្ធនិងបើកសៀវភៅកាន់ទុក្ខលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង - ảnh 1លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត ប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា លោក Miguel Díaz-Canel Bermúdez សរសេរសៀវភៅកាន់ទុក្ខ លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង ។ រូបថត៖ Viet Hung/TTXVN

ស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីបកាលពីម្សិលមិញបានព្យួរទង់ជាតិនៅពាក់កណ្តាល  ហើយបានរៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ធ និងបើកសៀវភៅកាន់ទុក្ខ ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង។ គណៈប្រតិភូការទូតនិងអន្តរជាតិជាច្រើននៅអេហ្ស៊ីប ក៏ដូចជាតំណាងវិមានប្រធានាធិបតីអេហ្ស៊ីប និងសម្ព័ន្ធអារ៉ាប់ (AL) បានទៅគោរពវិញ្ញាណក្ខ័ន្ធនិងសរសេរសៀវភៅកាន់ទុក្ខ រំលឹកវិញ្ញាណក្ខ័ន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង។ ចូលរួមគោរពវិញ្ញាណក្ខ័ន្ធនិងសរសេរក្នុងសៀវភៅកាន់ទុក្ខរំលឹកវិញ្ញាណក្ខ័ន្ធលោកអគ្គលេខាបក្សង្វៀន ភូ ជុង ក៏មានឯកអគ្គរដ្ឋទូតជប៉ុន សិង្ហបុរី ហ្វីលីពីន កូរ៉េខាងជើង ប្រ៊ុយណេ រវ៉ាន់ដា... រួមជាមួយតំណាងស្ថានទូតថៃ ឥណ្ឌូនេស៊ី ស៊ីរី មីយ៉ាន់ម៉ា...ផងដែរ។

ស្ថានទូតវៀតណាមនៅបរទេសរៀបចំពិធីគោរពវិញ្ញាណក្ខន្ធនិងបើកសៀវភៅកាន់ទុក្ខលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង - ảnh 2តំណាងវិមានប្រធានាធិបតីអេហ្ស៊ីបគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង។ រូបថត៖ VOV-Cairo
ស្ថានទូតវៀតណាមនៅបរទេសរៀបចំពិធីគោរពវិញ្ញាណក្ខន្ធនិងបើកសៀវភៅកាន់ទុក្ខលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង - ảnh 3អគ្គលេខាបក្សកុម្មុយនិស្តអាហ្រ្វិកខាងត្បូង លោក Solly Mapaila គោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង។ រូបថត៖ Hoang Minh/TTXVN

កាលពីរសៀលថ្ងៃទី ២៤ កក្កដា អគ្គលេខាបក្សកុម្មុយនិស្តអាហ្រ្វិកខាងត្បូង Solly Mapaila បានទៅស្ថានទូតវៀតណាមប្រចាំនៅទីក្រុង Pretoria ដើម្បីគោរពវិញ្ញាណក្ខន្ធ និងសរសេរសៀវភៅកាន់ទុក្ខ ចែករំលែកមរណៈទុក្ខ ចំពោះវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង។

ស្ថានទូតវៀតណាមនៅបរទេសរៀបចំពិធីគោរពវិញ្ញាណក្ខន្ធនិងបើកសៀវភៅកាន់ទុក្ខលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង - ảnh 4កម្មាភិបាលទាំងអស់នៃស្ថានទូត និងទីភ្នាក់ងារតំណាងវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក គោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង។ រូបថត៖ VOV-Washington

នៅឯអាគ៌ាវៀតណាមនៅទីក្រុង Washington DC កាលពីម្សិលមិញ ស្ថានទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកបានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងបើកសៀវភៅកាន់ទុក្ខលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង។ តាងនាមក្រសួងការបរទេសអាមេរិក លោក Dan Kritenbrink ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកបានអះអាងថា ចក្ខុវិស័យយុទ្ធសាស្ត្រ តួនាទីដឹកនាំ និងមនោសញ្ចេតនាដ៏ស្មោះត្រង់របស់លោកអគ្គលេខាបក្សគឺជាមូលដ្ឋានគ្រឹះសំខាន់សម្រាប់វៀតណាម និងអាមេរិក បង្កើនការជឿទុកចិត្តខាងនយោបាយកាន់តែស៊ីជម្រៅ និងសម្រេចបានសមិទ្ធិផលលេចធ្លោជាច្រើនទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ