ស្ថាន​ភាព​ជំងឺ​កូវីដ​-១៩ នៅ​វៀតណាម នា​ថ្ងៃ​ទី​២៥ ខែ​កក្កដា

(VOVWORLD) -  នៅថ្ងៃទី២៥ ខែកក្កដា ក្រសួងសុខាភិបាលបានឲ្យដឹងថា វៀតណាមបានកត់ត្រាករណីឆ្លងកុវីដ-១៩ ចំនួន ៨៩៦ នាក់។ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាត រហុតមកដល់ពេលនេះ វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ-១៩ សរុបចំនួន ១០.៧៦៨.៨៤៤ នាក់។

ក្នុងថ្ងៃទី២៥ ខែកក្កដា វៀតណាមមានបរិមាណអ្នកជំងឺបានជាសះស្បើយច្រើន ជាង៦ដង បើប្រៀបធៀតនឹងបរិមាណករណីឆ្លងជំងឺថ្មី ជាមយយនឹងអ្នកជំងឺចំនួន ៥៦៩២ នាក់ត្រុវបានប្រកាសជាសះស្បើយទាំងស្រុង។ បច្ចុប្បន្ន វៀតណាមមានអ្នកជំងឺកូវីដ-១៩ ដែលបានជាសះស្បើយ សរុបចំនួន ៩.៨៦៦.៩៦៨ នាក់ ។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មិនរកឃើញករណីស្លាប់ដោយសារជំងឺកូវីដ-១៩ នោះទេ។

គិតត្រឹមរសៀលថ្ងៃទី ២៥ ខែកក្កដា ប្រទេសទាំងមូលបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ សរុបចំនួន ២៤២.៨០៨.១០៣ ដូស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ