ស្ថានភាពជំងឺរាតត្បាត COVID-19 នៅលើពិភពលោក

(VOVWORLD) - សហរដ្ឋអាមេរិកនៅតែជាចំណុចកណ្តាលរបស់ពិភពលោក នៃការផ្ទុះជំងឺរាតត្បាត ដោយមានចំនួនអ្នកឆ្លង ១.២៣៧.៤៦១ ករណីនិងមានអ្នកស្លាប់ចំនួន ៧២.២៥៦ នាក់។

យោងតាមគេហទំព័រ worldometers.info គិតត្រឹមម៉ោង ៧ និង ៣០ ព្រឹកថ្ងៃទី ៦ ខែឧសភា (ម៉ោងនៅ វៀតណាម) ចំនួនអ្នកឆ្លងវីរុស SARS-CoV-2 ដែលបង្កការឆ្លងមេរោគផ្លូវដង្ហើមធ្ងន់ធ្ងរ COVID-19 នៅទូទាំងពិភពលោកមានចំនួនសរុប ៣.៧២៤.៣៤៥ ករណី ក្នុងនោះ អ្នកស្លាប់មានចំនួន ២៥៨.០១២ នាក់។ បច្ចុប្បន្ន ជំងឺរាតត្បាតនេះ កំពុងរាលដាលដល់ ២១២ ប្រទេសនិងតំបន់ដែនដីទូទាំងពិភពលោក។

សហរដ្ឋអាមេរិកនៅតែជាចំណុចកណ្តាលរបស់ពិភពលោក នៃការផ្ទុះជំងឺរាតត្បាត ដោយមានចំនួនអ្នកឆ្លង ១.២៣៧.៤៦១ ករណីនិងមានអ្នកស្លាប់ចំនួន ៧២.២៥៦ នាក់។ បន្ទាប់ពីសហរដ្ឋអាមេរិកគឺអេស្ប៉ាញនិងអ៊ីតាលី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ