ស្ថានភាពជំងឺរាតត្បាត COVID-19 នៅលើពិភពលោក
(VOVWORLD) - ពិភពលោកមានករណីឆ្លងជំងឺសរុបមានចំនួន ៧.៩៨៤.៤៣២ នាក់ក្នុងនោះមានអ្នកស្លាប់ចំនួន ៤៣៥.១១១ នាក់ ហើយមានករណីជាសះស្បើយចំនួន ៤.១០៤.៣៧៣ នាក់។
បុគ្គលិកពេទ្យកំពុងព្យាបាលអ្នកជំងឺ Covid-19 នៅមន្ទីរពេទ្យមួយនៅទីក្រុង Manaus ប្រទេសប្រេស៊ីល (រូបថត៖ VNA) |
ជំងឺរាតត្បាត COVID-19 បានឆ្លងរាលដាលនៅប្រទេស និងដែនដីចំនួន ២១៣។ យោងតាមតួរលេខស្ថិតិ នៃគេហទំព័រ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ៨ ព្រឹក ថ្ងៃទី ១៥ ខែមិថិនា (តាមម៉ោងនៅវៀតណាម) ពិភពលោកមានករណីឆ្លងជំងឺសរុបមានចំនួន ៧.៩៨៤.៤៣២ នាក់ក្នុងនោះមានអ្នកស្លាប់ចំនួន ៤៣៥.១១១ នាក់ ហើយមានករណីជាសះស្បើយចំនួន ៤.១០៤.៣៧៣ នាក់។
ការឆ្លងរាលដាលនៃជំងឺរាតត្បាត មានសញ្ញាថយចុះនៅតាមប្រទេសស្ទើរតែទាំងអស់។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសមួយចំនួននៅនៅអាស៊ី ដូចជា៖ ចិន កូរ៉េខាងត្បូង និងឥណ្ឌាកំពុងត្រូវប្រឈមមុខនឹងគ្រោះអាសន្នផ្ទុះជំងឺរាតត្បាតជាលើកទី ២។
សហរដ្ឋអាមេរិកនៅតែជាប្រទេសនាំមុខគេនៅលើពិភពលោកអំពីចំនួនករណីឆ្លងជំងឺ (២,១៦២,១៤៤ នាក់) និងស្លាប់ (១១៧ ៨៥៣ នាក់) ៕