ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នា ថ្ងៃទី ២៧ ខែធ្នូ
(VOVWORLD) - សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ ១៩ ដោយមានករណីឆ្លងជំងឺសរុបចំនួន ១៩ ៤០០ ៤៩៥ នាក់ ក្នុងនោះមានករណីស្លាប់ចំនួន ៣៣៩ ៧៥៧ នាក់ បន្ទាប់មកគឺឥណ្ឌា និង ប្រេស៊ីល។
យោងតាមគេហទំព័រស្ថិតិ worldometers.info ថា គិតត្រឹមម៉ោង ១ ថ្ងៃទី ២៧ ខែធ្នូ (ម៉ោង UTC) នៅលើពិភពលោកមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៨០ ៦៧៥ ៧៣៦ នាក់ ក្នុងនោះមានអ្នកជំងឺចំនួន ១ ៧៥៤ ១៨៥ នាក់ត្រូវស្លាប់។ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ ១៩ ដោយមានករណីឆ្លងជំងឺសរុបចំនួន ១៩ ៤០០ ៤៩៥ នាក់ ក្នុងនោះមានករណីស្លាប់ចំនួន ៣៣៩ ៧៥៧ នាក់ បន្ទាប់មកគឺឥណ្ឌា និង ប្រេស៊ីល ផងដែរ៕