ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅព្រឹកថ្ងៃទី ៧ ខែមិនា នៅវៀតណាម
(VOVWORLD) - នាបច្ចុប្បន្ននេះ វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ២៥០៩ នាក់ ក្នុងនោះមានករណីជាសះស្បើយចំនួន ១៩២០ នាក់ ផងដែរ។
(រូបថត៖ TTXVN) |
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិដឹកនាំការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ បានឲ្យដឹងថា គិតត្រឹមម៉ោង ១៨ ថ្ងៃទី ៦ ខែមិនា ដល់ម៉ោង ៦ ថ្ងៃទី ៧ ខែមិនា វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ២ នាក់ (ករណីនាំចូលទាំង ២)។ នាបច្ចុប្បន្ននេះ វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ២៥០៩ នាក់ ក្នុងនោះមានករណីជាសះស្បើយចំនួន ១៩២០ នាក់ ផងដែរ៕