ស្ថានភាពជម្ងឺកូវីដ ១៩ នៅវៀតណាម៖ អ្នកជម្ងឺចំនួន១២.៥២៤នាក់បានជាសះស្បើយក្នុងថ្ងៃទី៩ កញ្ញា

(VOVWORLD) - គិតត្រឹមថ្ងៃទី៩ កញ្ញា វៀតណាមមាន ករណីឆ្លងកូវីដ ១៩ សរុបចំនួន៥៧៦.០៩៦នាក់ ក្នុងនោះករណីបានជាសះស្បើយមានចំនួន ៣៣៨.១៧០នាក់; ករណីស្លាប់ចំនួន១៤.៤៧០នាក់។
ស្ថានភាពជម្ងឺកូវីដ ១៩ នៅវៀតណាម៖ អ្នកជម្ងឺចំនួន១២.៥២៤នាក់បានជាសះស្បើយក្នុងថ្ងៃទី៩ កញ្ញា - ảnh 1កម្លាំងសុខាភិបាលយកសំណាកធ្វើតេស្តសម្រាប់ប្រជាជនទីក្រុងហាណូយ។ (រូបថត៖ VOV)

ចាប់តាំងពីម៉ោង១៧ថ្ងៃទី៨ដល់ម៉ោង១៧ថ្ងៃទី៩ ខែកញ្ញា វៀតណាមបានរកឃើញករណីឆ្លងកូវីដ ១៩ ថ្មីចំនួន១២.៤២០នាក់ ក្នុងនោះករណីនាំចូលចំនួន២១នាក់និងករណីក្នុងប្រទេសចំនួន១២.៣៩៩នាក់។ ចំនួនករណីឆ្លងថ្មីត្រូវបានរកឃើញនៅខេត្ត ក្រុងចំនួន៣៧ ក្នុងនោះទីក្រុងហូជីមិញមាន៥.៥៤៩នាក់ ខេត្ត Binh Duong មាន៤.៥៣១នាក់... ទីក្រុងហាណូយមាន៣៥នាក់។

ក្នុងថ្ងៃទី៩ កញ្ញា មានអ្នកជម្ងឺចំនួន១២.៥២៣នាក់បន្ថែមទៀតត្រូវបានប្រកាសជាសះស្បើយ ខណៈដែលករណីស្លាប់មានចំនួន២៧២នាក់។

ដូច្នេះ គិតត្រឹមថ្ងៃទី៩ កញ្ញា វៀតណាមមាន ករណីឆ្លងកូវីដ ១៩ សរុបចំនួន៥៧៦.០៩៦នាក់ ក្នុងនោះករណីបានជាសះស្បើយមានចំនួន៣៣៨.១៧០នាក់; ករណីស្លាប់ចំនួន១៤.៤៧០នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ