ស្ថានភាពនៅអ៊ុយក្រែនបន្តតានតឹង

(VOVworld) - ថ្លែងមតិនៅក្នុងកិច្ចប្រជុំ១ នាថ្ងៃទី១០ សីហា នាយករដ្ឋមន្រ្តីនៃ
សាធារណៈរដ្ឋប្រជាមានិត Donetsk តាមរបបស្វ័យប្រកាសនៅអ៊ុយក្រែន លោក
Alexander Zakharchenko បានឲ្យដឹងថា បណ្ដាកម្លាំងបានត្រៀមខ្លួនជាស្រេចសំរាប់
ការវាយប្រហាដោយកម្លាំងទាំងមូល​ព្រមទាំងអះអាងថា ភាគីទាមទារដ្ឋភាវូប
នីយកម្មនេះ ​មានអាវុធគ្រប់គ្រាន់ដើម្បីអនុវត្តការវាយប្រហារតបតវិញ។

ស្ថានភាពនៅអ៊ុយក្រែនបន្តតានតឹង - ảnh 1
ភាគីប្រឆាំងនៅទីក្រុង Donetsk

មុននោះ អ្នកនាំពាក្យនៃក្រុមប្រឹក្សាសន្តិសុខជាតិនិងយោធាអ៊ុយក្រែនលោក
Andrey Lysenko បានឲ្យដឹងថា កងទ័ពនៃប្រទេសនេះកំពុងខិតខំប្រឹងប្រែងហ៊ុំព័ទ្ធ បណ្ដាខ្មាន់កាំភ្លើងនៅទីក្រុង Donetsk និង​ Gorlovka ព្រមទាំងកាត់ផ្ដាច់ប្រភពផ្គត់ផ្គង់
អាវុធសំរាប់ទីក្រុងទាំង២នេះ។តាមលោក Lysenko ថា កងទ័ពអ៊ុយក្រែនទទួលបាន
ជោគជ័យក្នុងការហ៊ុំព័ទ្ធកងកម្លាំងរបស់សាធារណៈរដ្ឋប្រជាមានិត Lugansk​ តាម
របបស្វ័យប្រកាសនៅទីក្រុងយុទ្ធសាស្រ្ត Krasnyi Luch ហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ