ស្ថានភាពសុខភាពរបស់និស្សិតនិងពលរដ្ឋវៀតណាមនៅប្រទេសចិននៅតែមានស្ថិរភាព

(VOVWORLD) - នាថ្ងៃទី ១ ខែកុម្ភៈ ស្ថានទូតវៀតណាមប្រចាំនៅចិនបានឲ្យដឹងថា៖ នាបច្ចុប្បន្ន ស្ថានទូតកំពុងទាក់ទងយ៉ាងជិតស្និទ្ធជាមួយនិស្សិត និងសមាជិកក្រុមគ្រួសារ ក៏ដូចជាភ្ញៀវទេសចរវៀតណាម ជិត ៣០០ នាក់ នៅតាមខេត្ត ក្រុងជាង ២០ របស់ចិន។ 

ស្ថានទូតក៏បានទទួលព័ត៌មាននិងជួយឧបត្ថម្ភដល់ ពលរដ្ឋវៀតណាមចំនួន ៧ នាក់ដែលកំពុងធ្វើដំណើរទេសចរណ៍នៅចិន ហើយជួបការលំបាកអំពីទិដ្ឋាការស្នាក់នៅដោយសារស្ថានភាពនៃការរាតត្បាតជម្ងឺនេះ។ រហូតមកដល់ពេលនេះស្ថានភាពសុខភាពរបស់និស្សិតនិងពលរដ្ឋវៀតណាមនៅចិនទាំងអស់គឺ នៅតែមានស្ថិរភាពដដែល។

នាបច្ចុប្បន្ននៅទីក្រុង Wuhan មានមនុស្សប្រមាណ ៣០ នាក់ រួមមាននិស្សិត សមាជិកគ្រួសារ គឺសុទ្ធតែមានសុខភាពល្អធម្មតា ហើយកំពុងស្នាក់នៅក្នុងអន្តេវាសិកដ្ឋាននៃមហាវិទ្យាល័យ គរុកោសល្យ Huazhong។ និស្សិត Nguyen Thi Hien សិក្ខាកាមថ្នាក់បណ្ឌិតនៃមហាវិទ្យាល័យ គរុកោសល្យ Huazhong បានសំណេះសំណាលថា៖ “តាំងពីពេលជំងឺនេះបានរាត្បាតមក ស្ថានទូតវៀតណាមប្រចាំ នៅចិនតែងតែយកចិត្តទុកដាក់ដល់ជីវភាពរស់នៅ ក៏ដូចជាស្ថានភាពរបស់និស្សិត និងសមាជិកគ្រួសារនៅទីក្រុង Wuhan។ នាគ្រាដំបូង តំណាងស្ថានទូតបានទាក់ទង យ៉ាងយកចិត្តទុកដាក់ លើកទឹកចិត្តដល់យើងខ្ញុំទាំងខាងសម្ភារះ និងស្មារតី”។

ក្រសួងការបរទេសវៀតណាម កំពុងរួមសហការយ៉ាងម្ចាស់ការជាមួយស្ថានប័នពាក់ព័ន្ធ បង្កើតផែនការជម្លៀសពលរដ្ឋវៀតណាមចេញពីតំបន់ដែលមានជម្ងឺរាត្បាតរបស់ចិនទៅកាន់វៀតណាមក្នុងករណីចាំបាច់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ