ស្ថាប័នធានារ៉ាប់រងសង្គមវៀតណាម និង USABC សហការអនុវត្តន៍គោលនយោបាយធានារ៉ាប់រងសុខាភិបាល

(VOVWORLD) - អង្គភាពអាជីវកម្មសមាជិកនៃក្រុមប្រឹក្សាតែងតែត្រៀមខ្លួននិងចង់អនុវត្តន៍គម្រោង ការងារ និងផ្តល់ប្រភពធនធានសម្រាប់វៀតណាម ដើម្បីកែលម្អគោលនយោបាយធានារ៉ាប់រងសុខាភិបាលនិងប្រព័ន្ធសុខាភិបាលរបស់ខ្លួន។

ស្ថាប័នធានារ៉ាប់រងសង្គមវៀតណាម និង USABC សហការអនុវត្តន៍គោលនយោបាយធានារ៉ាប់រងសុខាភិបាល - ảnh 1អគ្គនាយកស្ថាប័នធានារ៉ាប់រងសង្គមវៀតណាម លោក Nguyen The Manh និងប្រធាននិងជានាយកប្រតិបត្តិ USABC លោក Ted Osius បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យអនុវត្តគោលនយោបាយធានារ៉ាប់រងសុខាភិបាល ( រូបថត៖ TL/dangcongsan.vn)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (USABC) នៅវៀតណាម នាថ្ងៃទី ១១ មិនា នៅទីក្រុងហាណូយ ស្ថាប័នធានារ៉ាប់រងសង្គមវៀតណាម និង USABC បានពិភាក្សាអំពីផែនការអនុវត្តអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរនាពេលខាងមុខនេះ។ លោក Michael Michalak អនុប្រធានជាន់ខ្ពស់និងជានាយកប្រតិបត្តិប្រចាំតំបន់នៃ USABC បានវាយតម្លៃខ្ពស់ចំពោះការដែលស្ថាប័នធានារ៉ាប់រងសង្គមវៀតណាម និង USABC បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគោលនយោបាយធានារ៉ាប់រងសុខាភិបាល ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយ និងជាការចាប់ផ្តើមអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការ។ អង្គភាពអាជីវកម្មសមាជិកនៃក្រុមប្រឹក្សាតែងតែត្រៀមខ្លួននិងចង់អនុវត្តន៍គម្រោង ការងារ និងផ្តល់ប្រភពធនធានសម្រាប់វៀតណាម ដើម្បីកែលម្អគោលនយោបាយធានារ៉ាប់រងសុខាភិបាលនិងប្រព័ន្ធសុខាភិបាលរបស់ខ្លួន។

ភាគីទាំងពីរក៏បានឯកភាពលើគោលដៅនិងកម្មវិធីរួម; បានយល់ព្រមបញ្ជូនអ្នកជំនាញទៅវាយតម្លៃនិងពិភាក្សាឱ្យបានស៊ីជម្រៅបន្ថែមទៀតអំពីគម្រោងសហប្រតិបត្តិការ។ ពីទីនោះ ដាក់ចេញសកម្មភាពជាក់ស្តែងមួយ ប្រែក្លាយគោលដៅ និងភារកិច្ចក្នុងអនុស្សរណៈនៃការយោគយល់គ្នាឱ្យក្លាយជាការពិត បង្កើតឱ្យឃើញការលោតផ្លោះ ក្នុងការអនុវត្តគោលនយោបាយធានារ៉ាប់រងសុខាភិបាលនៅប្រទេសវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ