សធារណមតិវាយតម្លៃខ្ពស់ចំពោះការសន្យារបស់នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc នៅសន្និសីទស្ដីពីអនាគតអាស៊ី

(VOVWORLD) -នាថ្ងៃទី ៦ មិថុនា សន្និសីទស្ដីពីអនាគតអាស៊ី ដោយប្រធានបទ “លទ្ធិសកលនិយមនៅកណ្ដាលផ្លូវបែកជាបួន ការបោះជំហានបន្តរបស់អាស៊ី” បានបន្តថ្ងៃធ្វើការងារទី ២។
សធារណមតិវាយតម្លៃខ្ពស់ចំពោះការសន្យារបស់នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc នៅសន្និសីទស្ដីពីអនាគតអាស៊ី - ảnh 1 សធារណមតិវាយតម្លៃខ្ពស់ចំពោះការសន្យារបស់នាយករដ្ឋមន្ត្រី
លោក Nguyen Xuan Phuc នៅសន្និសីទស្ដីពីអនាគតអាស៊ី

នាថ្ងៃទី ៦ មិថុនា សន្និសីទស្ដីពីអនាគតអាស៊ី ដោយប្រធានបទ “លទ្ធិសកលនិយមនៅកណ្ដាលផ្លូវបែកជាបួន ការបោះជំហានបន្តរបស់អាស៊ី” បានបន្តថ្ងៃធ្វើការងារទី ២។ មុននោះ នាថ្ងៃទី ៥ មិថុនា នៅក្នុងសម័យប្រារព្ធសន្និសីទនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានថ្លែងសុន្ទរកថា និងឆ្លើយសំនួរមួយចំនួនដែលសាធារណមតិមានការយកចិត្តទុកដាក់។ ការថ្លែងមតិរបស់នាយករដ្ឋមន្ត្រីវៀតណាមបានលើកត្រដែតនូវតួនាទីជាកម្លាំងចលករកំណើនសំខាន់របស់អាស៊ីចំពោះដំណើរការសកលភាវូបនីយកម្ម។ កាសែត Nikkei (ជប៉ុន) បានដកស្រង់បទសុន្ទរកថារបស់លោក Nguyen Xuan Phuc ហើយ វាយតម្លៃខ្ពស់ចំពោះការដែលលោកបានសន្យាថារដ្ឋាភិបាលវៀតណាមនឹងបន្តកែលម្អក្របខ័ណ្ឌគោលនយោបាយ និងគតិយុត្តដែលទាក់ទិននឹងការវិនិយោគ។ បណ្ដាកាសែត  Nihon Keizai និង Jiji ជាដើម បានដកស្រង់ការសន្យារបស់នាយករដ្ឋមន្ត្រីថា វៀតណាមនឹងបន្តពិចារណាដើម្បីអនុវត្តកិច្ចព្រមព្រៀងដៃគូឆ្លងសមុទ្រប៉ាស៊ីហ្វិក (TPP) ហើយអះអាងថាវៀតណាមនឹងសហប្រតិបត្តិការជាមួយប្រទេសជាមាជិក TPP៕

ប្រតិកម្មទៅវិញ

ផ្សេងៗ