សាធារណៈមតិអន្តរជាតិជឿជាក់លើយថាទស្សន៍អភិវឌ្ឍន៍របស់វៀតណាម

(VOVWORLD) -  ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗ មជ្ឈដ្ឋានជំនាញការ អ្នកប្រជ្ញនិងប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានអន្តរជាតិបានយកចិត្តទុកដាក់ជាពិសេសដល់សម័យប្រជុំលើកទី ១១ រដ្ឋសភានីតិកាលទី ១៤ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ខែមីនា ដល់ថ្ងៃទី ៨ ខែមេសា។ នេះគឺជាសម័យប្រជុំចុងក្រោយនៃអាណត្តិរដ្ឋសភានីតិកាលទី ១៤ ដែលមានខ្លឹមសារសំខាន់មួយគឺការពង្រឹងមុខតំណែងថ្នាក់ដឹកនាំរបស់រដ្ឋ រដ្ឋសភានិងរដ្ឋាភិបាលផងដែរ។

សាធារណៈមតិអន្តរជាតិជឿជាក់លើយថាទស្សន៍អភិវឌ្ឍន៍របស់វៀតណាម - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំលើកទី ១១ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ (រូបថត៖ TTXVN)

នៅក្នុងអត្ថបទ “រដ្ឋសភាវៀតណាមពង្រឹងមុខតំណែងដឹកនាំក្ប៉ាលម៉ាស៊ីរដ្ឋ” ទីភ្នាក់ងារសារព័ត៌មាន KPL របស់ឡាវ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការដែលរដ្ឋសភាវៀតណាមបោះឆ្នោតជ្រើសតាំងមុខតំណែងដឹកនាំ ក្នុងនោះមានប្រធានរដ្ឋលោក Nguyen Xuan Phuc, ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងនាយករដ្ឋមន្រ្តី Pham Minh Chinh ជាពិសេស ក្នុងបរិបទដែលវៀតណាមបានរៀបចំមហាសន្និបាតបក្សលើកទី ១៣ ប្រកបដោយជោគជ័យ ហើយលោក Nguyen Phu Trong បន្តជាប់ឆ្នោតជាអគ្គលេខាបក្ស។ យោងតាមអត្ថបទនេះ ការជ្រើសតាំងមុខតំណែងជាប្រធានរដ្ឋ ប្រធានរដ្ឋសភានិងនាយករដ្ឋមន្រ្តីលើកនេះ សុទ្ធតែបានបន្សល់ទុកនូវស្លាកស្នាមជាច្រើនជាមួយនឹងការខិតខំប្រឹងប្រែង ភាពច្នៃប្រឌិតនិងការទទួលខុសត្រូវខ្ពស់ក្នុងមុខតំណែងពីមុនរបស់ខ្លួន។

ចែករំលែកទស្សនៈដូចគ្នានឹង គេហរទំព័រ Cubadebate ជាសារព័ត៌មានអេឡិចត្រូនិកផ្លូវការធំបំផុតរបស់គុយបា បានលើកឡើងថា ថ្នាក់ដឹកនាំជំនាន់ថ្មីរបស់វៀតណាមនឹងបន្តពង្រឹងការកសាងនិងធ្វើនិយ័តកម្មបក្ស ក៏ដូចជាកសាងក្ប៉ាលមាស៊ីរដ្ឋបាលប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពបំផុត។

សាធារណមតិអន្តរជាតិសុទ្ធតែជឿជាក់ថា វៀតណាមនឹងបន្តរក្សាមាគ៌ាអភិវឌ្ឍន៍និងគោលនយោបាយប្រ កបដោយប្រសិទ្ធភាពដែលបានសម្រេច តាមនោះ នឹងរួមចំណែកពង្រឹងការជឿទំនុកចិត្តរបស់វិនិយោគិន របស់ប្រជាជននិងសហគមន៍អន្តរជាតិជាក់ជាពុំខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ