សាធារណៈមតិអន្តរជាតិវាយតម្លៃថា ឆ្នាំ ២០២១ នឹងជាឱកាសសម្រាប់វៀតណាម

(VOVWORLD) - មហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម បន្តទទួលបានការចាប់អារម្មណ៌ពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ។
សាធារណៈមតិអន្តរជាតិវាយតម្លៃថា ឆ្នាំ ២០២១ នឹងជាឱកាសសម្រាប់វៀតណាម - ảnh 1រូបភាពនៃមហាសន្និបាតលើកទី ១៣ របស់បក្ស ត្រូវបានចុះផ្សាយលើសារព័ត៌មានរ៉យទ័រ  (រូបថត៖  daihoi13.dangcongsan.vn)

កាសែតធំៗ ជាច្រើនបានរាយការណ៍អំពីព្រឹត្តិការណ៍នេះ ដោយសង្កត់ធ្ងន់ទៅលើសារៈសំខាន់និងអត្ថន័យនៃមហាសន្និបាតនេះ សម្រាប់ទិសដៅអភិវឌ្ឍន៍ក្នុងប្រទេសនិងទំនាក់ទំ នងកិច្ចការបរទេសរបស់វៀតណាម នាពេលខាងមុខ។

“ឆ្នាំ ២០២១ គឺជាឱកាសសម្រាប់ វៀតណាម” ជាព័ត៌មានដែលត្រូវបានចុះផ្សាយនៅថ្ងៃទី ២៨ ខែមករា លើ កាសែត The Straits Times របស់សឹង្ហបូរី។ អត្ថបទបានបញ្ជាក់ថា ឆ្នាំ ២០២១ អាចជាពេលវេលាដ៏សំខាន់មួយសម្រាប់វៀតណាម ក្នុងការពន្លឿនផលិតកម្ម ក្នុងបរិបទដែលរោងចក្រនានាក្នុងតំបន់នៅតែត្រូវបានបិទទ្វារខណៈដែលតម្រូវការបច្ចេកវិទ្យាផលិតផលវេជ្ជសាស្រ្តនិងផលិតផលផ្សេងទៀត មានការកើនឡើង។ ការគ្រប់គ្រងយ៉ាងល្អនូវជំងឺរាតត្បាតកូវីដ ១៩  នាពេលកន្លងមក បានជួយសេដ្ឋកិច្ចរបស់វៀតណាមវ៉ាដាច់ប្រទេសមួយចំនួននៅអាស៊ី ក្នុងឆ្នាំ ២០២០។

កាសែតជាច្រើនទៀត ដូចជាកាសែតហិរញ្ញវត្ថុឈានមុខគេរបស់អូស្រ្តាលី ឬ  AFR  សុទ្ធតែពិណ៌នានូវលក្ខខណ្ឌអំណោយផលរបស់វៀតណាម ដូចជា ស្ថិរភាព សេដ្ឋកិច្ចបើកចំហ និងទំនុកចិត្តវិនិយោគិន ជាដើម។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័ររបស់អង់គ្លេសមានអត្ថបទស្តីពីមហាសន្និបាតលើកទី ១៣ របស់បក្សដែលកំពុងប្រព្រឹត្តទៅ ខណៈពេលដែលវៀតណាម-ជាចំណុចភ្លឺក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ប៉ុន្តែកំពុងប្រឈមមុខនឹងការផ្ទុះឡើងនៃជំងឺរាតត្បាតថ្មី។ យ៉ាងណាមិញ រ៉យទ័របានអះអាងថា វិធានការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលយ៉ាងឆាប់រហ័សរបស់វៀតណាមក្នុងរយៈពេលកន្លងមកនេះ បានបង្ហាញថា មានប្រសិទ្ធិភាព នៅពេលដែលវៀតណាមបានក្លាយជាចំណុចភ្លឺសម្រាប់ការគ្រប់គ្រងជំងឺរាតត្បាត បើប្រៀប ធៀបទៅនឹងបណ្តាប្រទេសជាច្រើននៅក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ