សធារណៈមតិអន្តរជាតិស្តីអំពីការបោះឆ្នោតនៅតំបន់ខាងកើតអ៊ុយក្រែន


សធារណៈមតិអន្តរជាតិស្តីអំពីការបោះឆ្នោតនៅតំបន់ខាងកើតអ៊ុយក្រែន - ảnh 1
សធារណៈមតិអន្តរជាតិស្តីអំពីការបោះឆ្នោតនៅតំបន់ខាងកើតអ៊ុយក្រែន (Image: VOV)

(VOVworld) – ក្រោយពីសាធារណៈរដ្ឋស្វ័យប្រកាស Lugansk និងសធារណៈ
រដ្ឋស្វ័យ ប្រកាស Donetsk បានប្រកាសលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សា
និតិបញ្ញត្តិនិងអ្នកប្រមុខនៅតំបន់ខាងកើតអ៊ុយក្រែន នាថ្ងៃទី ៣ វិច្ឆិកាមក
សហគមន៍អន្តរជាតិបន្តមានប្រតិកម្មខុសពីគ្នាអំពីបញ្ហានេះ។ នាថ្ងៃទី ៣ វិច្ឆិកា
ក្រសួងការបរទេស Bulgaria បានសម្តែងការព្រួយបារម្ភដ៏ជ្រាលជ្រៅអំពីការបោះ
ឆ្នោតនៅសាធារណៈរដ្ឋស្វ័យប្រកាស Lugansk និង Donetsk ព្រមទាំង អំពាវនាវ
ឲ្យភាគីទាក់ទិននានាប្រតិបត្តិតាមបណ្ដាកិច្ចព្រមព្រៀងស្តីអំពីអធិបតេយ្យភាព
និងបូរណភាពដែនដីឯកភាពរបស់ អ៊ុយក្រែនដែលភាគីនានាទទួលបាន។ នា
ថ្ងៃដ៏ដែល ក្រសួងការបរទេស  Lativa Litva Georgia និងអ៊ីតាលីក៏បានសម្តែង
ការព្រួងបារម្ភរបស់ខ្លួន ហើយប្រកាសមិនទទួលស្គាល់ការបោះឆ្នោតដែលត្រូវ
បានរៀបចំឡើងនៅសាធារណៈរដ្ឋស្វ័យប្រកាស Lugansk និង Donetsk នាថ្ងៃទី
២ វិច្ឆិកា កន្លងមកឡើយ។ បណ្ដាប្រទេសនេះបានចាត់ទុកថា៖ការបោះឆ្នោត
ពោលខាងលើរំលោភលើច្បាប់អ៊ុយក្រែននិងច្បាប់អន្តរជាតិ ជាពិសេសគឺ
កិច្ចព្រមព្រៀងទីក្រុង Minsk។

ក្នុងពេលនោះ នាថ្ងៃទី ៣ វិច្ឆិកា អនុប្រធានដុយម៉ាជាតិរុស្ស៊ី (សភាជាន់ទាប
រុស្ស៊ី) លោក Sergei Zhelenyak បានប្រកាសថា៖ ដុយម៉ាជាតិរុស្ស៊ីទាមទាបណ្តា
អង្គការ អន្តរជាតិគោរពបំណងប្រាថ្នារបស់ប្រជាជននៅសាធារណៈរដ្ឋស្វ័យ
ប្រកាស  Lugansk និងសាធារណៈរដ្ឋស្វ័យប្រកាស  Donetsk។ លោក Zhelenyak
បានសង្កត់ធ្ងន់ថា៖ ការបោះឆ្នោតគឺជាការបោះជំហានដ៏សែនសំខាន់ក្នុងដំណើរ
ការឆ្ពោះទៅដោះស្រាយ ជំលោះនៅប្រទេសជិតខាងដោយសន្តិវិធី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ