សាធារណៈមតិអន្តរជាតិសម្តែងការ ព្រួយបារម្ភចំពោះការធ្វើពលប្រហារនៅថៃ


សាធារណៈមតិអន្តរជាតិសម្តែងការ ព្រួយបារម្ភចំពោះការធ្វើពលប្រហារនៅថៃ - ảnh 1
សាធារណៈមតិអន្តរជាតិសម្តែងការ ព្រួយបារម្ភចំពោះការធ្វើពលប្រហារនៅថៃ (Image: Vietnam+)

(VOVworld) – ក្រោយពីការបំរែបំរួលខាងនយោបាយជាបន្តបន្ទាប់នៅថៃ
នារសៀល ថ្ងៃទី ២២ ឧសភា សាធារណៈមតិអន្តរជាតិបាននាំចេញប្រតិកម្ម
ដំបូង។ អ្នកនាំពាក្យ ស្ថាប័នសិទ្ធិមនុស្សរបស់ អ.ស.ប. លោកស្រី  Ravina
Shamdasani បានសម្តែងការ ព្រួយបារម្ភចំពោះការធ្វើពលប្រហារនៅថៃនា
ថ្ងៃទី ២២ ឧសភា ហើយចាត់ទុកថា៖ ការប្រកាសស្ថានភាពអាជ្ញាសឹកនិង
បណ្ដាបទបញ្ជាយោធាអាចរំលោភលើសិទ្ធិរបស់ ប្រជាជន។ នាថ្ងៃដ៏ដែល
ប្រធានាធិបតីបារាំង លោក  Francois Hollande បានអំពាវនាវឲ្យថៃវិលត្រឡប់
មករបបបនិតិរដ្ឋភ្លាមមួយរំពិច ព្រមទាំង សង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃ
ការគោរពសិទ្ធិសារវ័ន្តនិងសេរីភាពរបស់ប្រជាជន។ មុននោះ នាថ្ងៃទី ២២
ឧសភា កងទ័ពថៃបានប្រកាសការធ្វើពលប្រហារនិងបង្កើតគណៈកម្មាធិកា
រក្សាសន្តិភាពជាតិសំដៅកាន់កាប់សិទ្ធិគ្រប់គ្រងប្រទេសជាតិបន្ទាប់ពីភាគី
នានាក្នុងប្រទេសចូលរួមការចរចារប៉ុន្តែមិនទទួលបានលទ្ធផលណាមួយ
ឡើយក្នុងរយៈពេលថ្ងៃទី ២១ និងទី ២២ ឧសភា។ កងទ័ពថៃសម្រេច
បញ្ឈប់បណ្តោះអាសន្តរដ្ឋធម្មនុញ្ញឆ្នាំ ២០០៧ លើកលែងតែមាត្រា
មួយចំនួនស្តីអំពីព្រះរាជវង្សានុវង្សុ។ ប៉ុន្តែ ព្រឹទ្ធសភានិងបណ្ដាតុលាការនៅ
ធ្វើសកម្មភាពធម្មតា។ កងទ័ពថៃក៏បានអំពាវនាវឲ្យបាតុករទាំងអស់ត្រូវវិល
ត្រឡប់មកផ្ទះ វិញដើម្បីស្តារសន្តិភាពនិងសណ្តាប់ធ្នាប់ឡើងវិញ ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ