សាធារណៈមតិអន្តរជាតិអបអរសាទចំពោះសេចក្ដីសម្រចចិត្តរបស់កូរ៉េខាងជើងស្ដីពីការបញ្ឈប់សាកល្បងនុយក្លេអ៊ែរ
(VOVWORLD) -សេចក្ដីសម្រេចចិត្តរបស់កូរ៉េខាងជើងស្ដីពី ការបញ្ឈប់សាកល្បងនុយក្លេអ៊ែរគឺជាការបោះជំហានជាវិជ្ជមានមួយអំពាវនាវដល់ប្រទេសអាស៊ីនេះ គប្បីលុបបំបាត់នុយគ្លេអ៊ែរផងដែរ។
សាធារណៈមតិអន្តរជាតិអបអរសាទចំពោះសេចក្ដីសម្រចចិត្តរបស់កូរ៉េខាងជើង |
តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកគោលនយោបាយសន្តិសុខ និងកិច្ចការបរទេស លោកស្រី Federica Mogherini នាថ្ងៃទី ២១ មេសា បានប្រកាសថា៖ សេចក្ដីសម្រេចចិត្តរបស់កូរ៉េខាងជើងស្ដីពី ការបញ្ឈប់សាកល្បងនុយក្លេអ៊ែរគឺជាការបោះជំហានជាវិជ្ជមានមួយអំពាវនាវដល់ប្រទេសអាស៊ីនេះ គប្បីលុបបំបាត់នុយគ្លេអ៊ែរផងដែរ។
នាថ្ងៃដដែល អង់គ្លេសក៏បានអបអរសាទរចំពោះសេចក្ដីសម្រេចចិត្តស្ដីពី ការបញ្ឈប់សាកល្បង នុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ហើយសង្ដែងក្ដីសង្ឈឹមថា៖ នេះគឺជាសញ្ញាប្រកបដោយឆ័ន្ទៈ។
ក្រសួងការបរទេសរុស្ស៊ីក៏បាន អបអរសាទរចំពោះសេចក្ដីសម្រេចចិត្តស្ដីពី ការបញ្ឈប់សាកល្បង នុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ព្រមទាំងអំពាវនាវឲ្យអាមេរិក និងកូរ៉េខាងជើងកាត់បន្ថយសកម្មភាពយោធានៅតំបន់អាស៊ីភាគឦសាននេះផងដែរ។
ក៏នាថ្ងៃទី ២១ មេសា រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Heiko Maas បាន អបអរសាទរចំពោះសេចក្ដីសម្រេចចិត្តពោលខាងលើ ហើយចាត់ទុកថានេះគឺជាការបោះជំហានដ៏ត្រឹមត្រូវផងដែរ៕