សាធារណរដ្ឋ Cyprus ជួយសង្គ្រោះមនុស្សចំនួន ៨៦ នាក់ ដែលជួបគ្រោះថ្នាក់នៅ​សមុទ្រ​មេឌីទែរ៉ាណេ

(VOVWORLD) - សាធារណរដ្ឋ Cyprus ដែលជាសមាជិកនៃសហភាពអឺរ៉ុប (EU) ចាត់ទុកថាប្រទេសនេះជា "ប្រទេសជួរមុខ" នៅលើផ្លូវធ្វើចំណាកស្រុកឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ។
សាធារណរដ្ឋ Cyprus ជួយសង្គ្រោះមនុស្សចំនួន ៨៦ នាក់ ដែលជួបគ្រោះថ្នាក់នៅ​សមុទ្រ​មេឌីទែរ៉ាណេ - ảnh 1ជនចំណាកស្រុកត្រូវបានជួយសង្គ្។ រូបថត៖ AFP/VNA

កាលពីម្សិលមិញ (ថ្ងៃទី ២០ ខែសីហា) សាធារណរដ្ឋ Cyprus បានប្រកាសពីការជួយសង្គ្រោះជនចំណាកស្រុកចំនួន ៨៦ នាក់ បន្ទាប់ពីទូកដឹកពួកគេជួបគ្រោះថ្នាក់ នៅទីតាំងដែលមានចំណាយ ១២ ម៉ាយពីឆ្នេរសមុទ្រភាគអាគ្នេយ៍នៃប្រទេសកោះមេឌីទែរ៉ាណេនេះ។ មជ្ឈមណ្ឌលសម្របសម្រួលការជួយសង្គ្រោះរួម (JRCC) បានឲ្យដឹងថា ទូកល្បាតរបស់ឆ្មាំសមុទ្រ និងទូកល្បឿនលឿនចំនួនពីរគ្រឿងបានចូលរួមក្នុងការជួយសង្គ្រោះនៅដែនសមុទ្រ Cape Greco ជិតរមណីយដ្ឋាន Ayia Napa ។ ប្រតិបត្តិការជួយសង្គ្រោះទទួលបានជោគជ័យ ដោយនាំចំនួនជនចំណាកស្រុកក្នុងនោះមានបុរសចំនួន ៦១ នាក់ ស្ត្រីចំនួន ៦ នាក់ និងកុមារចំនួន ១៩ នាក់ទៅកាន់ទីសុវត្ថិភាព។ តាមផែនការ មនុស្សទាំងនេះនឹងត្រូវបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលទទួលជនចំណាកស្រុកនៅជាយទីក្រុង Nicosia ។

សាធារណរដ្ឋ Cyprus ដែលជាសមាជិកនៃសហភាពអឺរ៉ុប (EU) ចាត់ទុកថាប្រទេសនេះជា "ប្រទេសជួរមុខ" នៅលើផ្លូវធ្វើចំណាកស្រុកឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ។ អ្នកស្វែងរកសិទ្ធិជ្រកកោនបានស្រូបយក ៥% នៃចំនួនមនុស្សសរុបទាំង ៩១៥ ០០០ នាក់ ដែលរស់នៅលើកោះនេះ ពោលគឺជាអត្រាខ្ពស់បំផុតនៅ EU ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ