សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េមិនមានការផ្លាស់ប្តូរខាងគោលនយោបាយទេ

ទីភ្នាក់ងារសារព័ត៌មានមជ្ឍឹមសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (KCNA)
នាថ្ងៃទី ២៩ កក្កដា បានអះអាងថា៖ មិនមានការផ្លាស់ប្តូរខាងគោលនយោបាយនៅ
សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េទេ។ KCNA ដឹងថា៖ សាធារណៈរដ្ឋ
ប្រជាធិបតេយ្យប្រជាមានិតកូរ៉េកំពុងអនុវត្តបណ្ដាគោលនយោបាយជាយុទ្ធសាស្រ្ត
និងយុទ្ធវិធីថ្មី ដើម្បីសមស្របនឹងស្ថនាភាពប្រែប្រួលនាបច្ចុប្បន្ន ព្រមទាំង អះអាងថា៖ ថ្នាក់ដឹកនាំនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េមិនបំផ្លាញ គោលនយោ
បាយនានាដែលត្រូវបានលើកឡើងមុននោះឡើយ។សេចក្តីថ្លែងការពោលខាងលើ
ត្រូវបានធ្វើឡើងក្នុងការលៈទេសៈ លេចចេញពាក្យចចាមអារាមជាច្រើន ដែលថា៖សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េអាចកំពុងអនុវត្តបណ្ដាការផ្លាស់ប្តូរ ក្រោមកិច្ចដឹកនាំរបស់ថ្នាក់ដឹកនាំ Kim Jong Un ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ