សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េអំពាវនាវកែលំអរទំនាក់ទំនងជាមួយកូរ៉េខាងត្បូង


សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េអំពាវនាវកែលំអរទំនាក់ទំនងជាមួយកូរ៉េខាងត្បូង - ảnh 1
សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េអំពាវនាវកែលំអរទំនាក់ទំនងជាមួយកូរ៉េខាងត្បូង (Image: vietbao.vn)

(VOVworld) – ក្នុងសន្ទរកថានៅពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៦៦ នៃទិវាបុណ្យ
ជាតិរបស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ នាយករដ្ឋមន្ត្រីនៃប្រទេស
នេះ លោក Pak Pong-ju បានអំពាវនាវកែលំអរទំនាក់ទំនងជាមួយកូរ៉េខាងត្បូង។ មុន
នោះ ព្យុងយ៉ាងបានចាត់ទុកថា៖ ទំនាក់ទំនងជាមួយ Seoul អាចត្រូវបានកែកំអរក្នុង
ករណី ណាដែលកងទ័ពអាមេរិកត្រូវដកចេញពីកូរ៉េខាងត្បូងទាំងស្រុង។ ការអំពាវ
នាវពោលខាងលើត្រូវបាននាំចេញ ក្រោយរយៈពេល ១ សប្តាហ៍ ប្រធានាធិបតីកូរ៉េ
ខាងត្បូង លោកស្រី Park Geun-hye បានអំពាវនាវឲ្យព្យុងយ៉ាងដំណើរការចរចារ
ជាមួយ Seoul ដើម្បីកែលំអរទំនាក់ទំនងទ្វេភាគីដែលកំពុងអាក្រក់ទៅៗនាពេលថ្មីៗ
នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ