សាធារណរដ្ឋសីស្ហែលជួយឧបត្ថម្ភទីក្រុងហាណូយក្នុងការសម្អាតកាកសំណល់ដោយបច្ចេកវិទ្យា ឧស្ម័នគីមី

(VOVWORLD) -នាល្ងាចថ្ងៃទី ២៧ ធ្នូ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung មានជំនួបសន្ទនាជាមួយលោក Nico Barito ជំនួយការប្រធានាធិបតីនៃសាធារណរដ្ឋសីស្ហែល អំពីគម្រោងការណ៍ សម្អាតកាកសំណល់ដោយបច្ចេកវិទ្យាឧស្ម័នគីមី plasma នៅ ទីក្រុងហាណូយ។
សាធារណរដ្ឋសីស្ហែលជួយឧបត្ថម្ភទីក្រុងហាណូយក្នុងការសម្អាតកាកសំណល់ដោយបច្ចេកវិទ្យា ឧស្ម័នគីមី  - ảnh 1សាធារណរដ្ឋសីស្ហែលជួយឧបត្ថម្ភទីក្រុងហាណូយក្នុងការសម្អាតកាកសំណល់ដោយបច្ចេកវិទ្យា ឧស្ម័នគីមី  

នាល្ងាចថ្ងៃទី ២៧ ធ្នូ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung មានជំនួបសន្ទនាជាមួយលោក Nico Barito ជំនួយការប្រធានាធិបតីនៃសាធារណរដ្ឋសីស្ហែល អំពីគម្រោងការណ៍ សម្អាតកាកសំណល់ដោយបច្ចេកវិទ្យាឧស្ម័នគីមី plasma នៅ ទីក្រុងហាណូយ។ នៅក្នុងជំនួបនេះ លោក Nico Barito បានឲ្យដឹងថា សីស្ហែលមានគោលគំនិតដំណើរការគម្រោងការណ៍រោងចក្រសម្អាតកាកសំណល់នៅ Ta Thanh Oai (ទីក្រុងហាណូយ) ដែលសីស្ហែលជួយឧបត្ថម្ភទុន និងបច្ចេកវិទ្យា។ រីឯខ្លួនវិញ លោក Nguyen Duc Chung បានវាយតម្លៃខ្ពស់បច្ចេកវិទ្យាឧស្ម័នគីមីនេះ ហើយស្នើឲ្យសីស្ហែលឆាប់បំពេញបែបបទវិនិយោគគម្រោងការណ៍ ដើម្បីអនុវត្តនៅទីក្រុងហាណូយ និងខេត្ត ក្រុងផ្សេងៗទៀតនៅ ទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ