ស្នាដៃរបស់ក្រុមជម្រើសជាតិ U23 វៀតណាមទទួលបាននៅពានរង្វាន់ U23 អាស៊ីគឺល្អឥតខ្ចោះពិសេស

(VOVWORLD) -ស្នាដៃរបស់ក្រុមជម្រើសជាតិ U23 វៀតណាមទទួលបាននៅពានរង្វាន់ U23 អាស៊ីគឺ ល្អឥតខ្ចោះពិសេស។ 
ស្នាដៃរបស់ក្រុមជម្រើសជាតិ U23 វៀតណាមទទួលបាននៅពានរង្វាន់ U23 អាស៊ីគឺល្អឥតខ្ចោះពិសេស - ảnh 1ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសំណេះសំណាលនិងជូនអំណោយចំពោះក្រុមបាល់ទាត់ជម្រើសជាតិ U23 វៀតណាម (រូបថតៈ CHI DOAN) 

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអះ អាងដូច្នេះនៅក្នុងពិធីជួបសំណេះសំណាល អបអរសាទរស្នា ដៃរបស់ក្រុមបាល់ទាត់ជម្រើសជាតិ U23 វៀតណាមនៅពានរង្វាន់ U23 អាស៊ី នាថ្ងៃទី២៩មករានៅវិមាន រដ្ឋសភា រដ្ឋធានីហាណូយ។ លោកស្រីប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ឬទ្ធានុភាពនិងស្មារតីអង់អាចក្លា ហាន របស់ក្រុមជម្រើសជាតិ U23 វៀតណាម បានធ្វើឲ្យ “រស់រាន មានជីវិតឡើងវិញ” នូវជំនឿជាក់និងការគាទ្ររបស់អ្នកស្រឡាញ់បាល់ទាត់ វៀតណាម ក៏ដូចជាការគាំទ្រពីអ្នកស្រឡាញ់បាល់ទាត់ លើទូទាំងពិភព លោក។ អញ្ជើញវាយតម្លៃអំពីស្មារតីសាមគ្គីនិងស្មារតីសមូហភាពរបស់ ក្រុម U23 ទាំងមូល ប្រធានរដ្ឋសភា លោក ស្រី Nguyen Thi Kim Ngan បានអះអាងដូច្នេះ៖

        “លទ្ធផលជាចំណាត់ថ្នាក់ទី២ដែលប្អូនៗទទួលបាននោះ បានសរឲ្យឃើញថា ប្រជាជាតិវៀតណាមអាចធ្វើបានប្រការធំធេងជាច្រើនលើគ្រប់វិស័យមិនត្រឹមតែបាល់ទាត់ប៉ុណ្ណោះទេ។ ជោគជ័យនោះមានតម្លៃជម្រុញឲ្យជំនាន់វ័យក្មេងវៀតណាមបន្តហាត់ពត់លត់ដំខិតខំប្រឹងប្រែង ទទួលឲ្យបានសមិទ្ធិផលល្អឥតខ្ជោះជាងនេះទៅទៀតជូនប្រទេសជាតិ”។

        ក្នុងឱកាសនេះ លោកស្រីប្រធានរដ្ឋសភាវៀតណាមបានថ្លែងអំណរគុណចំពោះ គ្រូបង្វឹក Park Hang Seo និងមានបំណងថា លោកនឹងបន្តរួមចំណែកសម្រាប់វិស័យ បាល់ទាត់វៀតណាមនិងសម្រាប់ចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ វៀតណាម និងកូរ៉េខាងត្បូងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ