សន្ទស្សន៍យុត្តិធម៌បានបង្ហាញអំពីសមត្ថភាពទាក់ទិនដល់យុត្តិធម៌របស់ប្រជាពលរដ្ឋ

សន្ទស្សន៍យុត្តិធម៌បានបង្ហាញអំពីសមត្ថភាពទាក់ទិនដល់យុត្តិធម៌របស់ប្រជាពលរដ្ឋ - ảnh 1
របាយការណ៍ស្ដិពីសន្ទស្សន៍យុត្តិធម៌ឆ្នាំ ២០១២ បានវាយតំលៃអំពីសភាពការណ៍ជាក់ស្ដែងអំពីសមភាព និងស្មើភាព(TTXVN)

(VOV)_របាយការណ៍ស្ដិពីសន្ទស្សន៍យុត្តិធម៌ឆ្នាំ ២០១២ បានវាយតំលៃអំពី
សភាពការណ៍ជាក់ស្ដែងអំពីសមភាព និងស្មើភាពដោយផ្អែកទៅលើមតិរបស់ប្រ
ជាជនវៀតណាម ត្រូវបានប្រកាសជាសាធារណះ នាថ្ងៃទី ៣ តុលា នៅ​ទីក្រុងហា
ណូយ។ លោក Bakhodir Burkhanov នាយករងជាតិនៃកម្មវិធី​អភិវឌ្ឍន៍អង្គការ
សហប្រជាជាតិ ( UNDP) ប្រចាំនៅវៀតណាម បានអោយ​ដឹង​ថា÷ ​សន្ទស្សន៍​នេះ ជាលទ្ធផលនៃការស្ទង់មតិ​របស់​ប្រជាជនចំនួន ៥០០០នាក់ (មានបទ បិសោធន៍ជាក់ស្ដែង) នៅលើ​ស្រទាប់ក្នុងសង្គម ដែលកំពុងរស់នៅនៅខេត្ត  ទីក្រុងចំនួន២១របស់​វៀតណាម។ សន្ទស្សន៍យុត្តិធម៌បានបង្ហាញអំពីមតិ  និងការវាយតំលៃរបស់​ប្រជាជនចំពោះប្រសិទ្ធិភាពរបស់សកម្មភាពនៃស្ថាប័ន
រដ្ឋនានា ក្នុងការ​ធានាយុត្តិធម៌ និងបណ្ដាសិទ្ធិជាសារវ័ន្តរបស់ប្រជាជន។ 

          រីឯ លោក Pham Quoc Anh ប្រធានសមាគមមេធាវីវៀតណាមបាន​អះអាង ថា÷ ការប្រកាសជាសាធារណះនូវសន្ទស្សន៍យុត្តិធម៌ជាការផ្តើមគំនិតដ៏សំខាន់ 
ដែលបង្ហាញពីគោលបំណងរបស់ប្រជាជន អំពីសង្គមមួយប្រកបដោយប្រជាធិប
តេយ្យ និងសមភាព ដែលវៀតណាមកំពុងអនុវត្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ